28/09/2015 09:39 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Truong Tan Sang អញ្ចើញ​ជួប​សន្ទនា​អណិក​ជន​វៀត​ណាម​នៅ​អាមេរិក​


ប្រធានរដ្ឋលោក Truong Tan Sang អញ្ចើញជួបសន្ទនាអណិកជនវៀតណាមនៅអាមេរិក (VOV)

នាយប់ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៥ តាមម៉ោង​អាមេរិក ប្រធាន​រដ្ឋ​វៀតណាម​ លោក Truong Tan Sang បាន​អញ្ចើញ​ជួប​សន្ទនា ជាមួយបង​ប្អូន​អណិកជននិង​សិស្សា​នុសិស្ស និស្សិត កម្មាភិបាល គណៈប្រតិភូ វៀត​ណាម​ប្រចាំ​នៅអង្គការ​សហ​ប្រជាជាតិ និងមិត្ត​ភក្តិអាមេរិក។ ប្រធាន​រដ្ឋ Truong Tan Sang បានអំពាវនាវ​បង​ប្អូន​អណិក​ជន ពិសេសគឺជួរ​បញ្ញាវ័ន្ធ​ឲ្យសាមគ្គីគ្នា ជានិច្ចកាល​ឆ្ពោះទៅមាតុ​ប្រទេស ខំប្រឹង​ប្រែង​ដើម្បី​គោល​ដៅ​រួម​កសាង​ប្រទេស​ជាតិ។ លោកក៏សុំឲ្យមិត្ត​ភក្តិអាមេរិក​គាំទ្រ​ជា​ច្រើន​ថែម​ទៀត​ សំរាប់​ទំនាក់​ទំនង​ដៃគូ​លើគ្រប់​វិស័យ​វៀត​ណាម​-អាមេរិកផង​ដែរ។ វៀតណាមបាន​សកម្មចូលរួមអង្គការ​អន្តរជាតិសន្យា​រួមចំណែក​ ជាមួយអ.ស.ប​អនុវត្ត​បេសក​កម្ម នៃកំលាំងរក្សាសន្តិភាពអន្តរជាតិ។ ប៉ុន្តែសន្តិភាព​ដំបន់​កំពុង​ប្រឈម​មុខ​នឹង​ការ​សាក​ល្បង ប្រធាន​រដ្ឋ Truong Tan Sang បាន​អំពាវ​នាវ​ការ​រួម​ដៃគាំ​ទ្រ ​របស់​ប្រជា​អណិក​ជន​ទាំង​អស់​ និង​មិត្ត​ភក្តិ​អន្តរ​ជាតិ​។

“ការសា​កល្បង​មួយក្នុង​ចំណោម​ការ​សាកល្បង​កាន់​តែធ្ងន់ធ្ងរ ចំពោះសន្តិភាព​ស្ថិរភាព​អភិវឌ្ឍន៍ នៅដំបន់​អាស៊ី-អាគ្នេយ៍​និង​អាស៊ី-ប៉ាស៊ីហ្វិក គឺដោះស្រាយជំលោះ​អធិបតេយ្យភាព​នៅសមុទ្រ​ខាង​កើត។ ពិសេស​គឺការ​ដែល​ចិន​ដំណើរ​ការ​សកម្មភាពកសាង​កោះ ដោយទ្រង់ទ្រាយធំ​នៅ Truong Sa រំលោភ​លើច្បាប់​អន្តរជាតិ។ បក្សរដ្ឋ​និង​ប្រជាជន​វៀត​ណាម ប្តេជ្ញាការ​ពារឯករាជ្យ​អធិបតេយ្យភាព និងបូរណភាពដែនដី​របស់​វៀត​ណាម ការពារ​សន្តិ​ភាព​ ស្ថិរភាព ដោះស្រាយ ដោយសន្តិវិធីរាល់​ជំលោះ​ដោយ​ផ្អែក​ លើមូល​ដ្ឋាន​ច្បាប់​អន្តរ​ជាតិ​ ក្នុង​នោះ​មាន​អនុសញ្ញា​អង្គការ​សហប្រជា​ជាតិ​ ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២អនុវត្ត​សេចក្តី​ថ្លែង​ការណ៍​របស់​ភាគី​នានា​នៅ​សមុទ្រ​​ខាង​​កើត (DOC) ឈាន​ទៅរកក្រម​ប្រតិបត្តិដំបន់ នៅសមុទ្រខាងកើត (COC) ដូច្នេះ​សុំឲ្យ​បងប្អូន​និង​មិត្តភក្តិ​អន្តរជាតិ​គាំទ្រ គោលជំហរយុត្តិធម៍របស់​វៀតណាម៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ