16/02/2016 09:42 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Truong Tan Sang បំផុសចលនាបុណ្យតេតដាំដើមឈើ


ប្រធានរដ្ឋលោក Truong Tan Sang បំផុសចលនាបុណ្យតេត
ដាំដើមឈើ

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅខេត្ត Tuyen Quang ក្រសួងកសិកម្មនិង​អភិវឌ្ឍន៍ ជនបទ​វៀត​ណាម បាន​រួម​សហការ​ជាមួយ​ខេត្ត Tuyen Quang រៀបចំពិធី​បំផុស​ចលនា “បុណ្យតេត​ដាំដើម​ឈើរ​នឹក​ដល់​គុណ​លោក​ប្រធាន​ហូជី មិញ​ជា​និច្ច” នៅ​ស្រុក Yen Son ខេត្ត Tuyen Quang។ ថ្លែងមតិក្នុងពិធី លោក Truong Tan​ Sang បានសង្កត់​ធ្ងន់​ថា បុណ្យតេតដាំដើមឈើបាន ក្លាយទៅជាទំនៀមទំលាប់​ល្អប្រសើរ ​របស់​ប្រជា​ជន​វៀត​ណាម​ក្នុង​ប៉ុន្មាន​ថ្ងៃ សប្បាយរីក​រាយទទួល​និទាឃ​រដូវ។ លោកមានប្រសាសន៍ថា៖

​“ខ្ញុំអំពាវនាវក្រសួង​ស្ថាប័ន តំបន់គ្រប់ជាន់ថ្នាក់និងជនរួមជាតិទូទាំង​ប្រទេស សូម​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ដាំដើម​ឈើ ដាំព្រៃការ​ពារ ឬព្រៃ​សេដ្ឋកិច្ចឲ្យស្របទៅនឹងលក្ខណៈ របស់តំបន់នីមួយៗ។ រួមជា​មួយគ្នា​នោះ ត្រូវ​លើក​កំពស់​មនសិកា​រការពា​រព្រៃ រាំងស្កាត់ការ​បំផ្លាញ​និង ការកាប់ឈើ​ខុសច្បាប់។ បំពេញ​ល្អប្រកា​រនេះ គឺធ្វើតា​ម​ពាក្យ​ទូន្មាន​ របស់លោកប្រធាន​ហូជីមិញផង និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅ​របស់​ប្រជា​ជន​ផង និងរក្សាបរិយាកាសរ​ស់នៅ​ប្រកបដោយ​នីរន្តរភាព​សម្រាប់ កូនចៅជំនាន់ក្រោយៗផងដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ