01/01/2015 16:24 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Truong Tan Sang បានធ្វើអធិបតីសម័យប្រជុំលើកទី១៧គណៈកម្មាធិការបញ្ជាកំណែទម្រង់យុត្តិធម៌


ប្រធានរដ្ឋលោក Truong Tan Sang បានធ្វើអធិបតីសម័យប្រជុំលើកទី១៧គណៈកម្មាធិការបញ្ជាកំណែទម្រង់យុត្តិធម៌មជ្ឈឹម (VOV)

ប្រធានរដ្ឋលោក Truong Tan Sang បានធ្វើអធិបតីសម័យ​ប្រជុំ​លើក​ទី​១៧គណៈកម្មាធិការបញ្ជា​កំណែទម្រង់​យុត្តិធម៌​មជ្ឈឹម នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ​នៅទីក្រុង​ហាណូយ។ សម័យប្រជុំសំដៅ​យកមតិ​រួម​ចំ​ណែក​​​ក្នុងពង្រាង​របាយការណ៍ស្ថានភាព​អនុវត្តភារកិច្ចកំណែទម្រង់យុត្តិធម៍ឆ្នាំ២០១៤ ភារកិច្ច​ស្នូល​នៃការ​ងារ​​កំណែទម្រង់​យុត្តិធម៍​​ឆ្នាំ២០១៥។​ថ្លែងមតិនៅសម័យប្រជុំនេះ ប្រធានរដ្ឋ Truong Tan Sang បាន​ចាត់​ទុក​ថា​ ឆ្នាំ២០១៤ជាឆ្នាំមានការលំបាក​សាកល្បង​ជាច្រើន ប៉ុន្តែបណ្ដាស្ថាប័ន​យុត្តិធម៌និយាយ​ដោយ​ឡែក​និង​សកម្ម​ភាព​យុត្តិធម៍និយាយរួមទទួលបានលទ្ធផល​សកម្ម ពិសេសគឺសុក្រិដ្ឋគំរោងការ​ជា​ច្រើន តាក់តែង​ពង្រាង​ច្បាប់ទាន់ពេល​វេលា​តាម​ស្មារតីនៃរដ្ឋធម្មនុញ្ញឆ្នាំ​២០១៣។ ឆ្នាំ២០១៥ជាឆ្នាំមហាសន្និបាត​បក្ស​គ្រប់​ជាន់​ថ្នាក់ ឈានទៅ​មហាសន្និបាត​បក្សទូទាំងប្រទេសលើកទី១២ លោកប្រធានរដ្ឋបានស្នើរ​គណៈ​កម្មាធិការ​បញ្ជា​កំណែទម្រង់យុត្តិធម៍មជ្ឈឹមប្រមូលផ្ដុំបញ្ជាណែនាំនាំស្មារតី​កំណែទម្រង់យុត្តិធម៍ក្នុងការសុក្រិដ្ឋគោល​នយោបាយ​​ច្បាប់ កំណត់ច្បាស់នូវ​សមត្ថកិច្ច​ភារកិច្ចនិងសុក្រិដ្ឋក្បាលម៉ាស៊ីនយុត្តិធម៍ជាដើម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ