29/03/2016 10:36 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី ឡាវលោក Somsavat Lengsavat


ប្រធានរដ្ឋលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី ឡាវលោក Somsavat Lengsavat

នាថ្ងៃទី២៨ ខែ​មិនា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក​Truong Tan Sang បាន​អញ្ជើញ​ទទួល​ជួប​សន្ទនា ជាមួយឧបនាយករដ្ឋមន្ត្រីឡាវ​ លោក Somsavat Lengsavat ដែល​កំពុង​បំពាញ​ទស្សន​កិច្ច​ការ​ងារ​នៅវៀ​តណាម​។ នៅទីនេះ លោក Truong Tan Sang បានសង្កត់ធ្ងន់នូវលទ្ធផល​ សហប្រតិបត្តិ ការលើវិស័យ​កិច្ច​ការ​បរទេស​រវាង​ប្រទេស​ទាំងពីរ នាពេលកន្លងទៅ។ លោក​ប្រធានរដ្ឋបានស្នើរឲ្យស្ថាប័ន នៃប្រទេសទាំងពីរ បន្ត​អនុវត្ត​ជាក់​ស្តែង​ ចំពោះរាល់​កិច្ចសន្យាជាន់ខ្ពស់និងផ្សព្វផ្សាយ នូវទស្សនបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំនៃ​បក្ស ទាំងពីរ​ឲ្យចូល​ក្នុង​ជីវភាពរស់នៅប្រចាំថ្ងៃ។

​រីឯឧបនាយករដ្ឋមន្ត្រីឡាវលោក Somsavat Lengsavat បានស្នើរ ឲ្យភាគី​ទាំងពីរ​បន្ត​ផ្លាស់ប្តូរ​លើយន្ត​ការ​សហប្រតិ​បត្តិ​ការ​ បង្ករ​លក្ខណៈងាយ​ស្រួល​សម្រាប់ ក្រសួងស្ថាប័ននានានៃប្រទេសទាំងពីរ បង្កើនការរួមសហការ។ លោក​ឧបនាយក​រដ្ឋមន្ត្រីឡាវ ក៏បានចែករំលែកជាមួយអង្គភាពអាជីវកម្មវៀតណាម​ដែល​កំពុង​ជួបការ​លំបាក​ក្នុង​ការវិនិយោគ​នៅឡាវគឺ ដោយសារតម្លៃទីផ្សារ​មិនស្ថិរភាព ឧបនាយករដ្ឋមន្ត្រីឡាវ បានឯកភាព​ថា នឹង​មាន​ការ​ផ្លាស់​ប្តូរ​មតិ​រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរសម្រាប់ដោះស្រាយការរាល់ បញ្ហាជំពាក់​ជំពិនជាបន្ទាន់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ