04/03/2016 11:03 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយអ្នកបោះឆ្នោតទិក្រុងហូជីមិញ


ប្រធានរដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី១ទិក្រុងហូជីមិញ

អនុវត្តកម្មវិធីជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោត​មុនសម័យប្រជុំលើក​ទី១១ រដ្ឋសភាវៀតណាមនីតិកាលទី​១៣ នាថ្ងៃ​ទី៣ ខែ​មិនា ប្រធាន​រដ្ឋវៀត​ណាម លោក​Truong Tan Sang រួមជា​មួយ​គណៈ​ប្រតិភូ​សមាជិក​សភា​មណ្ឌលទី​ក្រុង​ហូជីមិញ​បាន​ជួបសន្ទនា​ ជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី១។ នៅទីនេះ លោក Tran Du Lich​បាន​តាង​នាម​អោយ​គណៈប្រតិភូសមា​ជិក​សភា ជូនដំណឹង ចំពោះអ្នកបោះឆ្នោត​អំពីខ្លឹម​សារសំខាន់ៗ ក្នុងសម័យប្រជុំលើក​ទី១១ ដែល​ប្រព្រឹត្តទៅចាប់​ពីថ្ងៃទី​២១​ ខែ​មិនា ដល់ថ្ងៃទី១៤ ខែ​មេសា​ខាងមុខ​នេះ។ នៅសម័យ​ប្រជុំលើក​នេះ រដ្ឋសភា​នឹង​ពិនិត្យ​មើល អនុម័តទៅលើគំរោង​ច្បាប់ចំនួន​៧ ដែលក្នុងនោះមានគំរោងច្បាប់សំខាន់ៗ​ដូច​ជា៖ ច្បាប់​ស្ដីអំពី​ការទាក់​ទងព័ត៍​មាន ច្បាប់ចុះហត្ថលេខា ចូលរួមនិងអនុវត្តអនុ​សញ្ញា​អន្តរជាតិ (ធ្វើវិសោធនកម្ម) ច្បាប់សារ​ព័ត៍មាន​ (​ធ្វើវិសោធន​កម្ម) និងផ្តល់មតិ​ចំពោះគំរោង​ច្បាប់​បាតុកម្ម។ តាងនាមអោយគណៈប្រតិភូ​សមាជិក​សភា ទទួល​យក​មតិរបស់​អ្នកបោះឆ្នោត​ ប្រ​ធាន​រដ្ឋ លោក Truong Tan Sang បានវាយតំលៃខ្ពស់ ចំពោះមតិ​ដ៏ស្មោះ​ត្រង់​របស់​ អ្នកបោះឆ្នោតក្នុងអាណត្តិកន្លងទៅ ហើយ​សម្ដែងគោល​បំណង​ថា៖ បណ្ដាអ្ន​កបោះ​ឆ្នោតបន្ត​ពង្រីក​ស្មារតី​និយាយស្ដីស្មោះ​ត្រង់ ជាការ​ពិតជាក់​ស្ដែង ដើម្បីបង្ហាញច្បាស់​ទាន់ពេល​វេលាចំពោះ​សមាជិក​សភានា​ពេលខាង​មុខ​នេះ និង​អាណត្តិថ្មី។ លោក​Truong Tan Sang ក៏បានស្នើអោយ​គណៈ​ប្រតិភូ​សមាជិក​សភាត្រូវ​បំពេញ​គ្រប់​ភារ​កិច្ច ដល់ពេលបញ្ចប់អាណត្តិ និងបន្តរួមសហការជាមួយទីក្រុង គណៈ​ប្រតិភូសមា​ជិកសភា​អាណត្តិ​ក្រោយ ដោះស្រាយរាល់ការ​ជំពាក់ជំពិន ដែលបានអ្នកបោះឆ្នោត​ជូនដំណឹង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ