13/03/2016 11:18 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយប្រធានាធិបតីម៉ូសំប៊ិក

នារសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ​២០១៦ (តាមម៉ោងតំបន់)ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​អញ្ជើញ​ទៅកាន់​រដ្ឋ​ធានី Maputo ចាប់ផ្តើមដំណើរ ទស្សនកិច្ច​ប្រទេស​ម៉ូសំប៊ិក។ បន្ទាប់​ពីពិធី​បដិសណ្ឋារ​កិច្ច​ដោយ​ពិធីការ​ខ្ពស់​បំផុត សម្រាប់​ប្រមុខរដ្ឋនិងការបាញ់កាំជ្រួចចំនួន២១​គ្រាប់​អំណរសាទរ ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធិបតីម៉ូសំប៊ិក Filipe Jacinto Nyusi បានដំណើរ ការជំនួបពិភាក្សា​។ នៅក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរ បានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈ​ប្រតិភូ និង​បង្កើន​ការគាំ​ទ្រគ្នា​ទៅវិញ​ទៅមក​លើបណ្តា​វេទិការ​ និងអង្គការ អន្តរជាតិ។ ភាគីទាំង​ពីរក៏បានផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ លើបណ្តាបញ្ហាអន្តរជាតិ និង​តំបន់​ដែល​ភាគី​ទាំងពីរ មានការយកចិត្តទុកដាក់ដូចគ្នា។ ថ្នាក់ដឹកនាំទាំងពីររូប ក៏បានចាត់ទុក​ថា ការផ្លាស់​ប្តូរប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី គឺមិនទាន់បានល្អសមស្របនឹង សក្តានុភាព​នៃប្រទេសទាំងពីនៅឡើយ។ ក៏ក្នុងជំនួប​នេះ ប្រធានាធិបតីម៉ូសំប៊ិក មានបំណង​ជម្រុញ​កិច្ច​សហ​ប្រតិបត្តិ​ការ ជាមួយ​វៀត​ណាម​លើវិស័យ​នាវាចរណ៍ និងដឹកជញ្ជូន​ តាមផ្លូវសមុទ្រដែលវៀតណាមមានប្រៀបខ្លាំង។ ថ្នាក់ដឹក​នាំ​ទាំង ពីររូបក៏បានឯក​ភាព​គ្នារៀប​ចំ​យ៉ាងឆាប់ៗ គណៈកម្មាធិការអន្តររដ្ឋាភិបាលលើកទី ៤ សំដៅអនុវត្ត​ជាក់​ស្តែង​រាល់ខ្លឹម​សារ ដែល​បាន​ព្រមព្រៀង​គ្នានៅក្នុង​ជំនួបនេះ។


ប្រធានរដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយប្រធា
នាធិបតីម៉ូសំប៊ិកFilipe Jacinto Nyusi

បន្ទាប់ពីជំនួបពិភាក្សា​នោះ ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធីបតី​ Filipe Jacinto Nyusi បានជួប​ជាមួយ​អ្នកសារ​ព័ត៌មាន។ ប្រធានាធីបតីម៉ូសំប៊ិក បាន​អះអាង​ថា ជំនួប​ពិភាក្សា​គឺទទួល​បាន​ជោគ​ជ័យ​ហើយ​ភាគី​ទាំង​ពីរ បានសម្តែងនូវ​ការប្តេជ្ញាជម្រុញ កិច្ចសហប្រតិបត្តិការមិត្តភាពប្រពៃណីរួមទាំងបង្កើន កិច្ចសហ​ប្រតិបត្តិ​ការ លើវិស័យដែលភាគីទាំងពីរមានសក្កានុភាព។

​“ក្នុងកម្មវិធីអាទិភាពរបស់រដ្ឋាភិបាលម៉ូសំប៊ិកនារយៈពេល៥ឆ្នាំខាងមុខ យើង​ខ្ញុំបាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រាល់​អាទិភាព​សម្រាប់​ កិច្ចសហ​ប្រតិបត្តិការទ្វេភាគីនោះ គឺវិស័យកសិកម្ម​ថាមពល​ទេសចរណ៍ សំណង់​ជាដើម”​។

​រីឯខ្លួនវិញ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា តាមរយៈដំណើរ​ទស្សន​កិច្ចលើកនេះ ភាគីទាំង​ពីរ​សន្យា​ជម្រុញ​រាល់​វិធានការ សម្រាប់បង្កើនទំនាក់​ទំនងទ្វេភាគីលើគ្រប់វិស័យ។ “វិស័យកសិកម្ម ជលផល​ជាវិស័យ​ពោរពេញ​ទៅដោយ សក្កានុភាពនៃប្រ​ទេសទាំងពីរ។ ខ្ញុំសង្ឃឹម​ថា រាល់គំរោង​ការ​សហប្រតិបត្តិ​ការ​កសិកម្ម​នៅម៉ូសំ​ប៊ិក ដែលមានការចូលរួមរបស់វៀតណាម នឹងរួមចំណែកសកម្មចូល​ក្នុង កិច្ចការ​កាត់ បន្ថយ​ភាព​ក្រីក្រនៅ​ម៉ូសំប៊ិក​។ ខ្ញុំជឿជាក់ថា ដោយការយកចិត្តទុកដាក់របស់ថ្នាក់ ដឹកនាំនៃភាគីទាំងពីរនោះ វៀតណាម​និងម៉ូសំប៊ិក​ នឹងមានការអភីវឌ្ឍន៍ឥត ឈប់​ឈរ ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជា​ជន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​សន្តិភាព​និង​ភាពសម្បូរុងរឿង ក្នុងតំបន់និងលើពិភពលោក”។

​បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើជាក្សិណសាក្សី ពិធីចុះហត្ថ​លេខា លើឧបសម្ព័ន្ធ​ពិធីសា​រស្តីពី​កិច្ច​សហប្រ​តិបត្តិការ លើវិស័យអប់រំនិងបណ្តុះបណ្តាល​រវាងក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​វៀត​ណាម​ជាមួយ​ក្រសួង​អប់រំ និងអភិវឌ្ឍន៍​ធនធានមនុស្សម៉ូសំប៊ិក៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ