15/08/2015 11:47 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Truong Tan Sang ជួបធ្វើការជាមួយសមាគមន៍មេធាវីវៀតណាម

នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅជំនួបធ្វើការជាមួយសមាគមន៍មេធាវីវៀតណាម​ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកំណែទម្រង់យុត្តិធម៌មជ្ឈឹម បានថ្លែងថា សមាគមន៍បានអនុវត្តល្អនូវតួនាទីភារកិច្ចរបស់ខ្លួន ជំរុញខ្លាំងនិងលើកកំពស់ដោយឥតឈប់ឈរប្រសិទ្ធិភាពក្នុងការជួយឧបត្ថម្ភខាងយុត្តិធម៌សំរាប់ជូនសម្ព័ន្ធក្រុមហ៊ុន និងអង្គភាពអាជីវកម្មធំៗរបស់ប្រទេសជាតិ ក្នុងកាលៈ​ទេសៈវៀតណាមកំពុងសកម្ម ចរចារនិងចូលរួមកិច្ចព្រមព្រៀងសេដ្ឋកិច្ចនានានៃសកលលោក។ លោក Truong Tan Sang បានអះអាងថាគណៈកម្មាធិការទទួលបន្ទុកកំណែទម្រង់យុត្តិធម៌ មជ្ឈឹមនឹងបន្តបង្កលក្ខណៈ ដើម្បីសមាគមន៍ចូលរួមយ៉ាងខ្លាំងក្លាថែមទៀតក្នុងសកម្មភាពកំណែទម្រង់យុត្តិធម៌។ លោក Truong Tan Sang ក៏បានស្នើរឲ្យសមាគមន៍មេធាវីវៀតណាម បង្កើនសកម្មភាពបណ្ដុះបណ្ដាល​ លើកំពស់សមត្ថភាព សំរាប់សមាជិក បើកទូលាយកិច្ចសហប្រតិបតិ្តការអន្តរជាតិ សំដៅឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ និងសមា
ហរណកម្មដ៏ស៊ីជំរៅរបស់ប្រទេសជាតិ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ