27/06/2016 09:58 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញ​ទៅទស្សនា​កងវរសេនាធំកង​ទ័ពអាកាស​លេខ​៩២៥​


ប្រធានរដ្ឋលោក Tran Dai Quangអញ្ជើញទៅទស្សនាកងវរសេនាធំកងទ័ពអាកាសលេខ៩២៥

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៦ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang​ បាន​អញ្ជើញ​ទៅទស្សនា កង​វរសេនាធំ​កងទ័ព​អាកាស​លេខ៩២៥ នៅស្រុក Phu Cat​ ខេត្ត Binh Dinh​។ ថ្លែង​មតិនៅទី​នេះ លោក Tran Dai Quang បានចាត់ទុកថា នា​ពេល​ខាង​មុខ ស្ថានភាព​អន្តរជាតិ​និងតំបន់​នៅមាន​បម្រែ​បម្រួល​យ៉ាង​ស្មុគ​ស្មាញ​។ តាមនោះ ភារកិច្ចការ​ពារមាតុប្រទេស ក្នុងសភាពការណ៍ថ្មីនោះកំពុងដាក់​ចេញ នូវ​សំណូម​ពរថ្មី និង​ទាម​ទារឲ្យកង​ទ័ពអាកាស​និយាយរួម និងកងវរសេនាធំកងទ័ពអា​កាស​លេខ៩២៥ និយាយដោយ​ឡែក ត្រូវត្រៀម​ខ្លួន​ជាស្រេចការពាររឹង​មាំ​អធិបតេយ្យ​ភាព ឯកភាព និង បូរណភាពដែន​ដីមាតុ​ប្រទេស​នៅក្នុង​គ្រប់​កាលៈ​ទេសៈ​។ លោក​មាន​ប្រសាសន៍​ថា៖ “កងវរសេនាធំគប្បីជ្រួត​ជ្រាបយ៉ាង​ជ្រាលជ្រៅ នូវស្ថានភាព ភារកិច្ច​បដិវត្ត​ន៍​ក្នុង​ដំ​ណាក់ កាលថ្មីធ្វើជាមូលដ្ឋានសម្រាប់កំណត់​ទិសដៅ និងខ្លឹមសាហ្វឹកហ្វឺន សំដៅ​លើក​កំពស់ កម្លាំង​ពលំ សមត្ថភាពនិងលទ្ធភាព​ប្រយុទ្ធ។ ម្យ៉ាងវិញទៀត ត្រូ​វ​ស្រាវ​ជ្រាវ​និង​អនុវត្ត ប្រកប​ដោយ​ប្រសិទ្ធិភាព​ នូវ​សមិទ្ធិវិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ជឿន​លឿន​​ចូល ក្នុងការងារ​ហ្វឹកហ្វឺនផងដែរ”។

​លោក Tran Dai Quang បានជឿជាក់ថា កងវរសេនាធំកងទ័ពអាកាសលេខ​៩២៥ នឹងរួម​កម្លាំងកាយចិត្ត ជំនះពុះ​ពាររាល់​ការលំបាក​សាកល្បង និងខំប្រឹងប្រែង​បំពេញល្អភារកិច្ច ដែលបានបក្សនិងរដ្ឋប្រគល់ជូន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ