27/05/2017 10:51 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយកុមារ​មានស្ថានភាពលំបាក​ពិសេស​លើទូទាំង​ប្រទេស​


ប្រធានរដ្ឋលោក Tran Dai Quoc អញ្ជើញជួប​សំ​ណេះ​សំណាល​ជាមួយ​កុមារ មាន​ស្ថាន​ភាពលំបាក​ពិសេសលើទូទាំងប្រទេស (រូបថតៈ TTXVN)

នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋលោក Tran Dai Quang បាន​អញ្ជើញ​ជួប សំណេះ​សំណាល​ជាមួយ​សិស្ស​ចំនួន២៨​នាក់​ជាសិស្ស​ក្រីក្រ​សង្វាក់រៀនសូត្រ  កុមារមានស្ថានភាពលំបាកមកពី១១​ខេត្ត ក្រុងចំណុះមជ្ឈឹម​តំណាង តំបន់នានាលើទូទាំងប្រទេស។ 
 
នៅ​ទីនេះ ​លោកTran Dai Quang បានកោតសរសើរ ចំពោះ​ប្អូនគំរូ​ទាំង៥៨​នាក់​មាន​វត្តមាន ​នៅក្នុងពិធីនេះ ដែល​ប្អូនៗបានខិតខំប្រឹងប្រែង ហាត់ពត់លត់​ដំទទួល​បានលទ្ធផលពូកែក្នុងការសិក្សា។ លោក Tran Dai Quang បាន​សង្កត់​ធ្ងន់​​ថា ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ គប្បីជមុ្រញការងារផ្សព្វផ្សាយ អប់រំ និង​ចលនា​ ដើម្បី​ប្រជាជន​គ្រប់រូបបានឃើញលក្ខណៈចំាបាច់ក្នុងកិច្ចការពារ ថែទាំ និង​អប់រំកុមារ។ លោក Tran Dai Quang បាន​អំពាវនាវឲ្យក្រសួងស្ថាប័ន អង្គការ បគ្គល សប្បុរសជន​ក្នុង​និង​ក្រៅ​ប្រទេស​បន្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ជួយ​​ឧបត្ថម្ភ មូលនីធិគាំពារកុមារ រួមចំណែក​សកម្ម​ទៅក្នុង​បុព្វហេតុ​ថែទាំ ​និង​អប់រំកុមារ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ