01/05/2017 11:02 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញវាយស្គរបើកពិធីបុណ្យទេសចរណ៍ Cua Lo ឆ្នាំ២០១៧


ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញវាយស្គរបើកពិធីបុណ្យទេសចរណ៍ Cua Lo
ឆ្នាំ២០១៧ (រូបថតៈ VOV5)

ពិធីបុណ្យទេសចរណ៍ Cua Lo ឆ្នាំ២០១៧ ក្រោមប្រធានបទ “Cua Lo ជួបជុំនិងបញ្ជាំងពន្លឺ” បានបើកនាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅទីរួមខេត្ត Cua Lo ខេត្ត Nghe An។ ពិធីនេះបានប្រពឹត្តទៅសម្រាប់លើកតម្កើងនិងឧទ្ទេសនាមនូវសក្កានុភាពទេសចរណ៍របស់ខេត្ត Nghe An និយាយរួមនិងទីក្រុងទេសចរណ៍សមុទ្រ​ Cua Lo និយាយដោយឡែក។ ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Xuan Duong ប្រធានគណៈ​កម្មាធិការ​ប្រជាជនខេត្ត Nghe An បានសង្កត់ធ្ងន់ថា៖        “នៅក្នុងផ្ទាំងរូបភាពចម្រុះពណ៍នេះបានលេចឡើងភាពស្រស់​ស្អាតនិងកម្លាំងរបស់របស់​ទីក្រុងទេសចរណ៍សមុទ្រ Cua Lo ដែលជាទីក្រុងទេសចរណ៍សមុទ្រដំបូងរបស់ប្រទេសជាតិ និងជាគ្រាប់ពេជ្របៃតង់របស់ខេត្ត Nghe An ដែលជារៀងរាល់ឆ្នាំទទួលបានភ្ញៀវទេសចរជាង ៣ លាននាក់ផងដែរ។

អស់រយៈពេល ១១០ ឆ្នាំបង្កើតនិង២៣ឆ្នាំអភិវឌ្ឍន៍នោះ បច្ចុប្បន្ន Cua Lo កំពុងបង្ហាញនូវរូបរាងរបស់ទីក្រុងមួយទំនើបនិងគួរឲ្យទាក់ទាញ”។        ក្នុងក្របខ័ណ្ឌនៃរដូវទេសចរណ៍ឆ្នាំ២០១៧នេះ នៅទីក្រុង Cua Lo បានប្រព្រឹត្តទៅ​ពិធីបុណ្យជាច្រើន។ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញវាយស្គរបើកពិធីបុណ្យទេសចរណ៍ Cua Lo ឆ្នាំ២០១៧៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ