25/03/2018 11:14 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញធ្វើជាអធិបតីក្នុងពិធីជប់លៀងស្វាគមន៍ ប្រធានាធិបតីកូរ៉េខាងត្បូង

 ថ្លែងមតិនៅ​ទីនេះ លោក Tran Dai Q​uang អះអាង​ថា រដ្ឋនិងប្រជាជនវៀតណាមមា​នគោល បំណងរួម​ជាមួយ​រដ្ឋនិង​ប្រជាជន​កូរ៉េខាងត្បូងអភិវ​ឌ្ឍន៍ទំនាក់ទំនងភាពជាដៃ​គូ សហប្រតិបតិ្តការ​យុទ្ធសាស្ត្រ រវាង​ប្រទេស​ទាំង​ពីរ​ឲ្យកាន់​តែស៊ីជំរៅ​ ប្រកបដោយ ប្រសិទ្ធភាពនិងចីរ​ភាពពីមួយថ្ងៃទៅមួយ​ថ្ងៃ។

នាយប់​ថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០​១៨ នៅទីក្រុងហាណូយ ប្រធា​នរដ្ឋវៀតណាម លោ​ក Tran Dai Quang និងលោក​ជំទាវ​បាន​អញ្ជើញ​ធ្វើអធិបតីក្នុង​ពិធីជប់លៀងស្វាគមន៍ ​ប្រធានាធិបតីកូរ៉េខាងត្បូងលោក Mo​on Jae-in និង​លោក​ជំទាវ​។ ថ្លែងមតិនៅ​ ទីនេះ លោក Tran Dai Quang អះអាងថា រ​ដ្ឋនិងប្រជាជនវៀតណា​មមាន​គោល បំណង​រួមជាមួយ​រដ្ឋនិងប្រជាជនកូរ៉េ​ខាងត្បូងអភិវឌ្ឍន៍ទំនា​ក់ទំនងភា​ពជាដៃគូ សហប្រតិបតិ្តការ​យុទ្ធសាស្ត្រ រវាង​ប្រទេសទាំងពីរ​ឲ្យកាន់​តែស៊ី​ជំរៅ ប្រកបដោយ​ប្រសិទ្ធភាព​និងចីរភា​ពពីមួយថ្ងៃទៅមួយ​ថ្ងៃ។
 
​រីឯខ្លួនវិញ ប្រធានាធិប​តីលោក Moon Jae-in បា​នចែករំលែកថា ប្រជា​ជន វៀតណាម​ស្រឡាញ់​វប្បធម៌​កូរ៉េខាង​ត្បូង​ណាស់​ ខណៈដែលប្រជាជនកូរ៉េ​ ខាងត្បូងនិយមចូលរួ​មម្ហូបអាហារ Pho រ​បស់វៀត​ណាម។​ លោក Moon Jae-in សង្កត់​ធ្ងន់​ថា វៀតណាមនិងកូរ៉េខាងត្បូ​ងកំពុង​រួមគ្នាឆ្ពោះទៅអនា​គតដ៏ភ្លឺ​ស្វាង ជាមួយសមិទ្ធិ​ផល​គួរឲ្យ​កត់​សម្គាល់​ជាច្រើ​ន​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ