19/12/2017 09:50 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅសាកសួរសុខទុក្ខកម្លាំងប្រដាប់ អាវុធយោធភូមិភាគទី១


 កម្មាភិបាលនិងយុទ្ធជននៃយោធភូមិភាគទី១ទទួលស្វាគមន៍ប្រធានរដ្ឋលោក Tran Dai Quang (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី១៨ ខែធ្នូ ​ឆ្នាំ​២០១៧ ប្រធានរដ្ឋវៀត​ណាមលោក Tran Dai Quang បាន អញ្ជើញទៅ​សាកសួរ​សុខ​ទុក្ខ​ និង​ជួប​ធ្វើការ​ជាមួយ​កង​កម្លាំង ប្រដាប់​អាវុធយោធភូមិភាគទី១ ប៉ែ​កខាង​ជើង​វៀត​ណាម។ អញ្ជើញ​ថ្លែងមតិ​ក្នុង​ជំនួប​ធ្វើការ ប្រធានរដ្ឋលោក ​Tran Dai Quang បាន ស្នើ​ឲ្យកងកម្លាំង​ប្រដាប់​អាវុធយោធភូមិភាគទី១ ម្ចាស់​ការក្ដាប់​ជាប់ វិភាគ​ វាយតំលៃ និងព្យាក​រណ៍ឲ្យត្រឹម​ត្រូវនូវស្ថាន​ភាព​ដើម្បី​ធ្វើ​សេនាធិការអំពីភារកិច្ច យោធានិង​ការពារ​ជាតិ​នៅតំបន់។ តាមនោះ ​រួមចំណែកការពារ​រឹងមាំ​ នូវឯករាជ្យ អធិបតេយ្យភាព បូរណ​ភាព​ដែន​ដីរបស់​មាតុប្រទេស​ ការពារ​បក្ស រដ្ឋ ប្រជាជន និងរ​បប​សង្គមនិយម​ រក្សារឹងមាំ​នូវស្ថិរភាព​នយោបាយ បរិយាកាស​សន្តិភាព ​ដើម្បីកសាងនិង​អភិវឌ្ឍន៍​ប្រទេសជាតិ៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ