02/06/2016 10:09 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតគុយបានិងឯកអគ្គរដ្ឋទូត EU នៅវៀតណាម

នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតគុយបា Herminio Lopez Diaz ប្រធានរដ្ឋ លោក Tran Dai Quang បានជឿជាក់ថា ប្រជាជនគុយបានឹងទទួលបានសមិទ្ធិដ៏ធំធេងជាងទៀតក្នុងបុព្វហេតុកសាង ប្រទេសគុយបាសង្គមនិយម ឯករាជ្យ សេរីភាព សម្បូររុងរឿងនិងរីកចំរើន។ លោក Tran Dai Quang បានអះអាងថា ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរនូវបទពិសោធន៍នៃទ្រឹស្តីនិងការអនុវត្តជាក់ស្តែងក្នុងការធ្វើសមាហរណកម្មអន្តរជាតិ បម្រើកិច្ចការកសាងនិងការពារមាតុប្រទេសសង្គមនិយមនៅប្រទេសនិមួយៗ ជាពិសេស នាំទំនាក់ទំនងពិសេសវៀតណាម-គុយបាឲ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធិភាពដូចជាបំណងប្រាថ្នា​របស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេស ទាំងពីរ។


ប្រធានរដ្ឋ លោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបា Herminio Lopez Diaz

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម Bruno Angelet លោក Tran Dai Quang បានវាយតម្លៃ ខ្ពស់ចំពោះការអភិវឌ្ឍន៍យ៉ាងសកម្មនៃទំនាក់ទំនងសហប្រតិបត្តិការ​រវាងវៀតណាមជាមួយ EU នាពេលកន្លងទៅលើគ្រប់វិស័យ។ ​លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះការ ដែល EU ចាត់ទុកវៀតណាមជាដៃគូអាទិភាពចម្បង ក្នុងគោលនយោបាយអភិវឌ្ឍន៍ដំណាក់កាល​២០១៤ - ២០២០ និងស្នើរឲ្យ EU បន្ត ជួយវៀតណាមអនុវត្តរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាពរបស់អ.ស.ប និងបង្កើនលទ្ធភាពបន្សំ ទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុ។


ប្រធានរដ្ឋ លោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU)
ប្រចាំនៅវៀតណាម Bruno Angelet

រីឯខ្លួនវិញ លោក Bruno បានអះអាងថា ក្រុមបេសកកម្ម ​EU ប្រចាំនៅវៀតណាមមានបំណងរួមចំណែកសកម្ម​ថែមទៀតដើម្បីនាំទំនាក់ទំនង EU វៀត ណាមឲ្យបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ