17/07/2016 12:02 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូល​រួម​ពិធីរំលឹក​ខួបលើកទី​៧០​នៃទិវា​ប្រពៃណីអនុវត្ត​សាល​ក្រម​តុលាការ​ស៊ីវិល


ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពិធី

នាថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានអនុវត្តសាល​ក្រមតុលាការស៊ីវិល (ក្រសួង​យុត្តិធម៌​) បានរៀបចំពិធីរំលឹកខួបលើកទី៧០ នៃទិវាប្រពៃណីអនុវត្តសាលក្រមតុលាការស៊ីវិល (ថ្ងៃទី១៩ ខែកក្កដា)និង​ទទួល​គ្រឿង​ឥស្សរិយយស់​ពលកម្មថ្នាក់ទី១។ ថ្លែងមតិក្នុងពិធី លោក Tran Dai Quang បាន​សង្កត់​ធ្ងន់​ថា សកម្មភាព​អនុវត្ត​សាលក្រមតុលាការស៊ីវិល កាន់តែមានប្រសិទ្ធិភាព​ពីមួយថ្ងៃទៅមួយថ្ងៃ រួម​ចំណែក​សកម្ម​ចូលក្នុង​ការធានា​ឲ្យបានភាពត្រឹមត្រូវ​របស់ច្បាប់។ នៅទីនេះ លោក Tran Dai Quang បានស្នើរឲ្យស្ថាប័នទាក់ទិននានា​យក​ចិត្ត​ទុក​ដាក់ និងពង្រឹងយន្តការនៃកិច្ចការអនុវត្តសាលក្រមតុលាការស៊ីវិល​ព្រម​ទាំងជម្រុញ​ការផ្សព្វ​ផ្សាយ​និង​អប់រំ​ច្បាប់​ទៅដល់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺច្បាប់អនុវត្តសាលក្រមតុលាការស៊ីវិល និងឯកសារ​គតិយុត្តិ​ពាក់​ព័ន​នានា ដើម្បីទទួល​យកការ​ស្រុះចិត្ត​គំនិត និងពង្រីកកម្លាំង​ពលំរបស់​ប្រព័ន្ធ​នយោបាយ និងក្នុងប្រជាជន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ