13/05/2017 10:12 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមសិក្ខាសាលាសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្មវៀតណាម-ចិន

ក្នុងឱកាសទៅកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសចិននិងចូលរួមវេទិកាជាន់ខ្ពស់ សហប្រតិបត្តិការអន្តរជាតិ​ “ខ្សែក្រវ៉ាត់-កំណាត់ផ្លូវ”នោះ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង ប្រធានរដ្ឋ​វៀត​ណាម លោក Tran Dai Quang បាន អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងសិក្ខាសាលាសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជ កម្មវៀតណាម-ចិនឆ្នាំ២០១៧។


ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នងពិធី (រូបថតៈ TTXVN) 

អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានគូសបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់និងផ្តល់អាទិភាពសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច ពាណិជ្ជកម្មនិងវិនិយោគជាមួយចិន និងមានបំណងចង់ឲ្យប្រទេសទាំងពីរ កសាងទិសដៅដំណោះស្រាយនិងវិស័យសហប្រតិបត្តិការជាក់ស្តែងដោយុទ្ធសាស្ត្រយូរអង្វែង។

ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានេះ សហគ្រាសនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យមួយចំនួនផងដែរ។

ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានេះសហគ្រាសនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យមួយចំនួនផងដែរ។

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជួប សន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន
លោក Li Keqiang

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang។ នៅក្នុងជំនួបនេះ លោក Tran Dai Quang បានស្នើឲ្យនាយករដ្ឋមន្ត្រីចិន លោក Li Keqiang បន្តផ្តោតការយកចិត្តទុកដាក់និងអនុវត្តប្រកបដោយប្រសិទ្ធភាពវិធានការមួយចំនួនសំដៅលើកកំពស់ គុណភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លើវិស័យពាណិជ្ជកម្ម លោកប្រ ធានរដ្ឋវៀតណាមស្នើឲ្យចិនបន្តលក្ខណៈងាយស្រួលសម្រាប់ប្រទេសទាំងពីរបើក ទូលាយកិច្ចសហប្រតិបត្តិការ។

រីឯលើវិស័យហិរញ្ញវត្ថុ លោកTran Dai Quang បានស្នើឲ្យចិនបង្កលក្ខណៈងាយស្រួល ដើម្បីវៀតណាមអាចទាក់ទងផ្ទាល់ជាមួយប្រភពឥណទានអនុគ្រោះ ក្នុងក្របខ័ណ្ឌអាស៊ាន-ចិន មេគង្គ-Lancang។

នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានអះអាងថា បក្ស រដ្ឋនិងប្រជាជនចិនជានិច្ចកាលគោរពនូវទំនាក់ទំនងអ្នកជិតខាងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យចិន-វៀតណាម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ