15/07/2016 10:35 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិរបស់ក្រសួងនគរបាល


ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងសិក្ខាសាលា

នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្រសួងនគរបាលបានរួមសហការជាមួយក្រសួងការ​ពារ​ប្រទេស វិទ្យាស្ថាននយោបាយជាតិហូជីមិញរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីការជ្រួតជ្រាបនិងអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២របស់បក្ស ស្តីពីការធានាការការពារជាតិ សន្តិសុខ និងកសាងកងកម្លាំង​ប្រដាប់ អាវុធប្រជាជនក្នុងដំណាក់កាលបច្ចុប្បន្ន។ សិក្ខាសាលានេះ​ សំដៅរួមចំណែកបង្កើត “ការផ្លាស់ប្តូរអំពីមនសិការ ឯកភាពឆន្ទៈនិងសកម្មភាពក្នុងបក្សនិងការស្រុះចិត្តគំនិតក្នុងប្រជាជន ព្រមទាំងលើកទឹកចិត្តបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំង​មូលពង្រីកនូវស្មារតីស្នេហាជាតិនិងអនុវត្តប្រកបដោយ​ជោគ​ជ័យ​សេចក្តីសម្រេចចិត្ត លើកទី១២របស់បក្ស”។ អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ ប្រធានរដ្ឋវៀតណាម លោក​ Tran Dai Quang បានផ្តល់អនុសាសន៍ថា៖

“ត្រូវធ្វើការវាយតម្លៃនូវស្ថានភាព លទ្ធផលអនុវត្តភារកិច្ចការពារមាតុប្រទេស ការពារសន្តិសុខជាតិ ធានាសណ្តាប់​ធ្នាប់ សុវត្ថភាពសង្គម ហើយគួរដាក់ស្នើរជូនបក្សនិងរដ្ឋនូវគោលនយោបាយ ដំណោះស្រាយដែលរួមចំណែកអនុវត្តប្រកបដោយជោគ ជ័យនូវគោលមាគ៌ារបស់បក្សនិងរដ្ឋលើវិស័យការពារជាតិនិងសន្តិសុខ។ ​ខណៈ​ពេល សេចក្តីសម្រេចចិត្តត្រូវបានផ្សព្វផ្សាយជាធរមាននោះ គឺត្រូវធ្វើយ៉ាងម៉េច ដើម្បីអនុវត្តជាក់ស្តែងនូវកម្មវិធីសកម្មភាព គម្រោងការ វិធានការ និងផែនការ អនុវត្តសំដៅនាំសេចក្តីសម្រេចចិត្តរបស់បក្សឈានចូលជីវភាពរស់នៅ”។

ប្រធានរដ្ឋលោក Tran Dai Quang បានស្នើថា​បន្ទាប់ពីសិក្ខាសាលានេះ គប្បីប្រមូលមតិយោបល់ទាំងអស់ ដើម្បីនាំ​ចេញនូវគោលនយោបាយ ដំណោះស្រាយសំដៅបង្កើននិងលើកកំពស់ប្រសិទ្ធភាពក្នុងការដឹកនាំរបស់បក្សនិង​រដ្ឋចំពោះវិស័យការពារជាតិ សន្តិសុខនិងកសាងកម្លាំងប្រដាប់អាវុធប្រជាជន៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ