13/07/2016 10:14 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួប លើកទី៧០នៃទិវាប្រពៃណីកងកម្លាំងសន្តិសុខប្រជាជន


ប្រធានរដ្ឋ លោក Tran Dai Quang ថ្ឡែងមតិក្នុងពិធី

នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៧០នៃទិវាប្រពៃណី​កង​កម្លាំងសន្តិសុខប្រជាជន (ថ្ងៃទី១២កក្កដា)។ ថ្លែងមតិក្នុងពិធីប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​លើកច្បាស់ថា ប្រទេសជាតិ កំពុងឈានចូលដំណាក់កាលបដិវត្តន៍ថ្មីដែលពោរពេញទៅដោយឱកាសងាយស្រួល​ ប៉ុន្តែក៏កំពុងប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើនដែរ។​ជាងពេលណាៗទាំងអស់ កងកម្លាំងសន្តិសុខ​ប្រជាជនត្រូវបង្ហាញនូវឬទ្ធានុភាពនយោបាយរឹងមាំ យល់ដឹងច្បាស់អំពីភារកិច្ចការពារសន្តិសុខជាតិក្នុងស្ថានភាព​ថ្មី។ ​លោក Tran Dai Quang មានប្រសាសន៍ថា៖

“កងកម្លាំងសន្តិសុខប្រជាជនត្រូវបន្តផ្លាស់ប្តូរការត្រិះរិះអំពីការកំណត់មុខសញ្ញា ដៃគូផ្លាស់ប្តូរវិធានការជាពិ​សេស​វិធានការជំនាញ ច្បាប់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា។ ម្ចាស់ការក្នុងការវិភាគ ព្យាករណ៍ស្ថានភាព បំពេញល្អតួនាទី​សេនាធិការជាមួយបក្ស រដ្ឋនិងគោលនយោបាយធានាសន្តិសុខជាតិ ការពារអធិបតេយ្យភាព​ បូរណភាព​ដែនដី ផលប្រយោជន៍ជាតិ លើកកំពស់ថានៈរបស់វៀតណាមលើឆាកអន្តរជាតិ”។

ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ Tran Dai Quang ក៏បានអញ្ជើញប្រគល់ជូនកិត្តនាម វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន​ចំពោះអគ្គស្នងការសន្តិសុខក្រសួងនគរបាលវៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម



 

 
បណ្តាព័ត៌មានបានផ្សាយ