28/03/2017 10:12 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២៥ នៃ ទិវាបង្កើតខេត្ត Ninh Binh ឡើងវិញ


ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២៥ នាទីវាបង្កើតខេត្ត Ninh Binh ឡើងវិញ

ពិធីរំលឹកខួបលើកទី២៥ នៃទិវាបង្កើតខេត្ត Ninh Binh ឡើងវិញ ថ្ងៃទី១​ខែមេសា​ បានប្រារព្ធយ៉ាងយ៉ាងឱឡារិក នាយប់ថ្ងៃទី២៦ ខែមីនា នៅទីក្រុង Ninh Binh ខេត្ត Ninh Binh ភាគខាង​ជើងវៀតណាម។ អញ្ជើញ​ថ្លែងមតិ ក្នុងពិធី ប្រធានរដ្ឋ លោកTran Dai Quang បានស្នើរថា ខេត្ត Ninh Binh គប្បីប្រមូលផ្តុំ ធ្វើអាជីវកម្ម​ល្អ រាល់​សក្កានុភាព ជាពិសេស​ផ្តោតសំខាន់ លើ​ការផ្លាស់​ប្តូររូប​សណ្ឋាន​​កំណើនថ្មី តាមទិស​លើក​កំពស់​ទិន្នផល។ លោក Tran Dai Quang អញ្ជើញ​ផ្តល់អនុសាសន៍ថា៖
 
“អភិវឌ្ឍន៍ទេសចរណ៍​ដោយនិរន្តរភាព ជាពិសេសគឺទេសចរណ៍ តាមទិសវិល​ត្រឡប់​មក​ប្រភពដើម អេកូឡូស៊ី​សម្រាក​​លំហែកាយ​ដែលផ្សាភ្ជាប់ ជាមួយ​ការអភិវឌ្ឍន៍​ផលិតកម្ម​អាជីវកម្ម។ ​រួមជាមួយគ្នានោះ គប្បី​ជម្រុញ​ការផ្សព្វ​ផ្សាយ ពន្លឿន​ទេសចរណ៍ នាំទីក្រុង Ninh Binh ក្លាយទៅ​ជាទីក្រុងទេសចរណ៍ ហើយនាំខេត្ត Ninh Binh ក្លាយ​ទីជាមជ្ឈមណ្ឌល​ទេសចរណ៍​ជាតិពិសេស​ផង​ដែរ”។
 
​ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានសំណូមពរឲ្យខេត្ត Ninh Binh ផ្តោត​​សំខាន់​លើការអភិវឌ្ឍន៍វប្បធម៌​សង្គម លើកកំ​ពស់គុណភាពអប់រំ បណ្តុះ​បណ្តាល​​ធានសន្តិសុខ​សង្គម និង​ថែទាំល្អសម្រាប់​គ្រួសារ​គោល​នយោ​បាយ និង​គ្រួសារ​មាន​គុណបំណាច់ ជាមួយប្រទេសជាតិ។​ លោក Tran Dai Quang បាន​សម្តែង​ក្តីជឿ​ជាក់​ថា បក្ស​ភាគ រដ្ឋអំណាច​ កងទ័ព​និងប្រជាជន​ខេត្ត Ninh Binh បន្តពង្រីកនូវ​ស្មារតី និងលទ្ធផល​ដែល​ទទួលបាន​បន្ទាប់​ពីរយៈ​ពេល២៥​ឆ្នាំបង្កើត​ឡើងវិ​ញ រួម​ចំណែក​សកម្មទៅក្នុង​បុព្វហេតុ​កសាង ​និងការពារមាតុ​ប្រទេស​វៀត​ណាម​ សង្គមនិយម៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ