03/11/2017 10:05 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមកម្មវិធីសិល្បៈ“បទចម្រៀងវីរៈភាពខែតុលា”

ក្នុងឱកាសរំលឹក “ខួបលើកទី១០០នៃបដិវត្តន៍ខែតុលារុស្ស៊ី”នោះ នាយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ កាសែតប្រជាជនបានរួមសហការជាមួយសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមនិងមជ្ឈមណ្ឌល​​វិទ្យាសាស្ត្រនិងវប្បធម៌រុស្ស៊ីនៅទីក្រុងហាណូយ បានរៀបចំកម្មវិធីជួបប្រាស្រ័យសិល្បៈ “បទចម្រៀងវីរៈភាព​ខែតុលា” ។

ទុដ្ឋភាពនៃពិធី (រូបភាព៖ កាសែតប្រជាជន)

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។ អញ្ជើញថ្លែងមតិបើកកម្មវិធី អគ្គនិពន្ធនាយកកាសែត Nhan Dan ប្រជាជន លោក Thuan Huu បានអះអាងថា៖

“បដិវត្តន៍ខែតុលាបាននាំប្រទេសទាំងពីរជនជាតិទាំងពីរវៀតណាម-រុស្ស៊ី ខិតមកជិតជាមួយគ្នា ពូនជ្រំឡើងចំ​ណង​មិត្តភាពពិសេសនិងយូរអង្វែង។ ប្រជាជនវៀតណាមមិនអាចភ្លេចបានការជួយឧបត្ថម្ភយ៉ាងធំធេងនិងភក្តីភាព​ដ៏ឧត្តងឧត្តមរបស់ ប្រជាជនរុស្ស៊ីតាំងពីមុនក៏ដូចជាក្នុងដំណាក់កាលបច្ចុប្បន្ននេះឡើយ។ លោកប្រធាន​ហូជីមិញធ្លាប់ពោលថា ៖ ដើរតាមគោលមាគ៌ាដោយលេនីនជ្រើសរើស គោលមាគ៌ានៃបដិវត្តន៍ខែតុលាគឺប្រជាជនវៀតណាមទទួលបានជ័យជម្នះយ៉ាងមហិមា។ តាមនោះ ចំណងសាមគ្គីភាពនិងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ប្រជជនវៀតណាមចំពោះ បដិវត្តន៍ខែតុលា ចំពោះអគ្គមគ្គុទេសលេនីននិងចំពោះប្រជាជនសហភាពសូវៀតគឺជ្រាលជ្រៅណាស់”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ