22/02/2018 10:16 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang បំផុសចលនា​បុណ្យតេត​ដាំដើម​ឈើរំលឹក​គុណលោក​ប្រធាន​ហូជីមិញ​ជានិច្ច​


  ប្រធានរដ្ឋលោក Tran Dai Quang វាយស្គូបំផុសចលនាដាំដើមឈើ

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ប្រធានរដ្ឋ​វៀតណា​ម លោក Tran Dai Quang បានអញ្ជើញ ចូលរួម​និង​វាយ​ស្គរបំផុស​ចលនា​ “បុណ្យតេតដាំដើមឈើរំលឹកគុណ​លោកប្រធានហូជីមិញជារៀងរ​ហូត​” ឆ្នាំច សំរឹទ្ធ​ស័ក ២០១​៨ នៅឃុំ Quan Binh ​ស្រុក Bach Thong ខេត្ត​ Bac Kan។

អញ្ជើញ​ថ្លែងមតិក្នុងពិធី លោក​ Tran Dai Quang បានសង្កត់ធ្ង​ន់ថា​ បុណ្យ​តេត​ដាំដើម​ឈើបាន​ក្លាយទៅជា​ទំនៀម​ទម្លាប់យ៉ាង​ល្អប្រសើររបស់ប្រ​ជាជន​វៀត​ណាម ក្នុងប៉ុន្មានថ្ងៃអំណរទទួល​បុណ្យចូលឆ្នាំថ្មីប្រ​ពៃណី ទទួល​និទាឃ​រដូវ និ​ង រួមចំណែកសកម្មក្នុងកិច្ចការពារ​បរិស្ថាន អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​របស់​ប្រទេសជាតិ។​ ជាពិសេស​ ការដាំដើមឈើ បង្កើតព្រៃ​និងការពារព្រៃឈើកាន់តែមានអត្ថន័យ​និង​ចរិតលក្ខ ណៈ​យុទ្ធសាស្ត្រ​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ៖

​​“ខ្ញុំសូមអំពាវនាវក្រសួង ​ស្ថាប័ន​​តំបន់​និងជនរួមជាតិទាំងឡាយទូទាំ​ងប្រទេស ក្នុងប៉ុន្មានថ្ងៃដើម​និទាឃរដូវ ឆ្នាំច​ សំរឹទ្ធស័ក ២០១៨នេះ គ​ប្បីសកម្មចូលរួមការដាំដើម ឈើ បង្កើតព្រៃ ដាំ​ដើមឈើហូ​បផ្លែ ដាំ​ដើម​ឈើ​ការ​ពា​​រ​ទន្លេ ដើមឈើអភិវឌ្ឍ​ន៍សេដ្ឋ កិច្ច ។ល។ ឲ្យ​សមស្របនឹង​លក្ខណៈ​ជាក់ស្តែង​របស់តំបន់​នីមួយៗ​។ ទ​ន្ទឹម​ជាមួយ​គ្នានោះ លើ​ក​កម្ពស់មនសិការ កា​រពា​រព្រៃ រាំងស្កាត់ការ​បំផ្លាញ​ព្រៃឈើនិង​ធ្វើអាជីវកម្ម​ព្រៃឈើ​ខុស​ច្បាប់​”​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ