29/11/2016 10:15 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang បញ្ចប់​ដំណើរ​បំពេញ​ទស្សន​កិច្ច​ចូលរួម​សន្និសីទ​ជាន់​ខ្ពស់​ francophone លើកទី១៦​


ប្រធានរដ្ឋលោក Tran Dai Quang បញ្ចប់ដំណើរបំពេញទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់ francophone លើកទី១៦

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង​ភរិយា រួម​ជាមួយ​គណៈប្រតិភូ​ជាន់​ខ្ពស់​វៀតណាម ​បានវិលត្រឡប់មករដ្ឋធានីហាណូយ​វិញ បញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ប្រកបដោយ​ជោគ​ជ័យ នៅ​គុយបា អញ្ជើញចូលរួម​សប្ដាហ៍​ជាន់ខ្ពស់​លើកទី​២៤ របស​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-ប៉ា​ស៊ីហ្វីក​ (APEC) នៅប៉េរូ បំពេញទស្សន​កិច្ចថ្នាក់រដ្ឋនៅ​អ៊ីតាលី បុរីវ៉ា​ទីកង ចូល​រួម​សន្និសីទ​ជាន់​ខ្ពស់​ francophone លើកទី១៦ នៅ ម៉ាដាហ្គាស្ការ។

​មុននោះ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខាងក្រៅសន្និសីទ​ជាន់​ខ្ពស់ francophone លើកទី១៦ នៅ ម៉ាដាហ្គាស្ការ​ ប្រធានរដ្ឋ​ លោក Tran Dai Quang បានមានជំនួបសន្ទនា​ ជាមួយរដ្ឋមន្ត្រី និង​ជាប្រធាន​តំបន់ Walloni​e – Brusel (បែល្ស៊ីក) លោក Rudy Demotte ប្រធានគណៈប្រតិភូ​អេស្ស៊ីប ​លោក Ibrahim Mahlab៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ