07/10/2016 10:35 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang ធ្វើជាអធិបតីពិធីទទួលនិងជួបចរចារជាមួយប្រធានាធិបតីអ៊ីរ៉ង់

នាព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៦ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវប្រធានាធិបតីសាធារណរដ្ឋអ៊ីស្លាម​លោក Hassan Rouhani ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែតុលានោះ​បានប្រារពឡើងយ៉ាងមហោឡារិកនៅទីក្រុងហាណូយ។ បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quangនិងប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានអនុវត្តកិច្ចចរចារ។


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជួបចរចារជាមួយ
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani

នៅក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចចរចារ ប្រធានរដ្ឋលោក Tran Dai Quang បានជូនដំណឹងថា កិច្ចចរចាបានប្រព្រឹត្តទៅក្នុងបរិយាកាសរបើកចំហរនិងស្មោះត្រង់។ ភាគីទាំងពីរបានឯកភាពគ្នាខ្ពស់ចំពោះរាល់វិធានការសំដៅរឹតបន្តឹងថែមទៀតកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌និងវិទ្យាសាស្ត្រ​បច្ចេកវិទ្យា។        រីឯខ្លួនវិញ ប្រធានាធិបតី Hassan Rouhani បានអះអាងថា អ៊ីរ៉ង់និងបង្កលក្ខណៈងាយស្រួលសម្រាប់​អង្គភាពអាជីវកម្មប្រេងឧស្ម័នវៀតណាមមានវត្តមានច្រើនថែមទៀតនៅអ៊ីរ៉ង់សំដៅស្វែងរកឱកាស​សហប្រតិបត្តិការ​​​ថ្មី។


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិប តីអ៊ីរ៉ង់ លោក Hassan Rouhani
បានធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការចំនួនពីរ

 

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួនពីររួមមានកិច្ចព្រមព្រៀងលើកលែង​ទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការរវាងវៀតណាមជាមួយអ៊ីរ៉ង់ និងអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពត៌មាននិងផ្សព្វផ្សាយ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ