17/02/2018 10:25 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang ទៅសាកសួរសុខទុក្ខ ជូនពរបុណ្យ Tet ចំពោះបណ្ដាអង្គភាព


 ប្រធានរដ្ឋលោក Tran Dai Quang ទៅត្រួតពិនិត្យបណ្ដាអង្គភាព​ដែលបំពេញ​ការងារ​ក្នុងរាត្រី​ឆ្លងចូលឆ្នាំថ្មី (រូបថត៖ VOV) 

នៅទីស្នាក់ការបញ្ជាការដ្ឋាន​ព័ត៌មានទាក់ទង់ ប្រធានរដ្ឋ​លោក Tran Dai Quang បានសំណេះសំណាល​និង​ជូន​ពរ​បុណ្យ ​Tet តាមរយៈវីដេអូ ​ចំពោះកម្មា ភិបាល យុទ្ធជននៅអង្គភាព​ចំនួន​១០ចំណុះ​ប្រភេទ​ទពព័ត៌​មាន​ទាក់​ទង​។ ​ក្នុងបរិយាកាសសប្បាយរីក​រាយដែល​ប្រទេស​ជាតិ​ទាំង​មូលត្រៀម​រៀបចំ​ទទួល​ពេល​វេលាឆ្លង​ចូល​ឆ្នាំថ្មី​ប្រពៃណី​ ឆ្នាំច សំរឹទ្ធស័ក្រ ២០១៨នោះ នាយប់ថ្ងៃទី១៥ ខែកុ​ម្ភៈ ឆ្នាំ​២០១៨​ (ពោលគឺថ្ងៃទី៣០ ខែ​បុស្ស តាម​ច័ន្ទ​គតិ​) ប្រធាន​រដ្ឋវៀត​ណាម​លោក Tran Dai Quang និងក្រុមការងារបានទៅសាកសួរសុ​ខទុក្ខ ត្រួតពិនិត្យ​ការងារ បំ​ពេញភារកិច្ចក្នុងបុណ្យ Tet និងជូនពរបុណ្យចូល​ឆ្នាំថ្មី​ចំពោះ​កម្មាភិបាលនិង កម្មករនៅ​អង្គភាព​មួយ​ចំនួន​។
 
នៅទីស្នាក់ការ​បញ្ជាការដ្ឋានព័ត៌មានទាក់ទង់ ប្រធានរ​ដ្ឋលោក Tran Dai Quan​g បានសំណេះសំណាល​និង​ជូន​ពរ​បុណ្យ​ Tet តាមរយៈវីដេអូ ចំពោះកម្មា ភិ​បាល យុទ្ធជននៅអង្គភាពចំនួ​ន​១០ចំណុះប្រភេទ​ទពព័ត៌​មាន​ទាក់​ទង​។ លោក ​ប្រធានរដ្ឋក៏បានសាកសួរ​សុខទុក្ខ និងជូនពរបុណ្យ​ Tet ចំពោះកម្មាភិបាល យុទ្ធ ​ជននិង​ប្រជាជន​នៅប៉ូស្តិ៍​ការពារ​ព្រំដែន Dam Thuy ខេត្ត Cao Bang និងកោះ Song Tu ខាងលិច ស្រុកកោះ T​ruong Sa ខេត្ត Khanh Hoa ទៀតផង។

 
 ប្រធានរដ្ឋលោក Tran Dai Quang ជូនពរបុណ្យ Tet ចំពោះបណ្ដាអង្គភាព​តាម​រយៈ​វីដេអូ​ (រូបថត៖ VOV)

សំណេះសំណាលជា​មួយកម្មាភិបាល យុទ្ធជន និងជ​នរួមជាតិ​នៅកោះ Song Tu ខាងលិចនោះ ប្រធានរដ្ឋលោ​ក Tran​ Dai Quang អះអាងថា បក្ស រដ្ឋនិ​ងប្រជាជន​ជានិច្ច​កាល​លៃទុកម​នោសញ្ចេតនា​ពិសេស​ជូន​ចំពោះជន​រួមជាតិ​ កម្មាភិបា​លនិងយុទ្ធជនដែលកំពុងធ្វើពល​កម្ម ផលិតកម្ម កា​រពារ​អធិបតេយ្យ ភាពកោះ​សមុទ្រ​មាតុ​ប្រទេស​៖
 
“ខ្ញុំលើកសរសើរនិងវាយតំលៃខ្ពស់ចំពោះស្មា​រតីត្រៀម​ខ្លួន ជាស្រេចប្រយុទ្ធ ចំណងសាមគ្គីភាព​រវាងកង​ទ័ពនិង​ប្រជាជន​នៅកោះ​។ ខ្ញុំសូមថ្លែងសេច​ក្ដីជូន ពរឆ្នាំថ្មីប្រពៃណីប្រក​បដោយភាព​ល្អប្រសើរ​បំផុត ជូន​ចំពោះ​កម្មាភិបាល​ យុទ្ធជន និងប្រជាជន​នៅកោះ Song​ Tu ខាងលិច”៕​

 

តាម​ VOV5 - ​វិទ្យុសម្លេង​វៀតណាម​

 
បណ្តាព័ត៌មានបានផ្សាយ