22/12/2016 10:06 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួប​ជាមួយនាយក​កម្ម​វិធីអប់រំ​ពល​រដ្ឋ​សកល​របស់​អង្គការ​ UNESCO


ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយនាយកកម្មវិធីអប់រំពលរដ្ឋសកលរបស់អង្គការUNESCOលោក Carlos Alberto Torres 

នៅក្នុងពិធីទទួល​ជួប​ជាមួយ​នាយក កម្មវិធីអប់​រំពលរដ្ឋសកល​លោក​របស់​អង្គ​ការ​ UNESCO លោក Carlos Alberto Torres នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅ​វិមាន​ប្រធាន​​រដ្ឋ​នោះ ប្រធាន​រដ្ឋវៀត​ណាម លោក Tran Dai Quang បាន​វាយ​តម្លៃ​ខ្ពស់​និង​ជឿជាក់​ថា​កម្ម​វិធី​អប់រំពលរដ្ឋសកល​ លោក​របស់​អង្គ​ការ UNESCO​ នឹង​បានអនុវត្ត​ប្រកប​ដោយ​ជោគជ័យ​។ លោក Tran Dai Quang បានឲ្យដឹងថា​វៀត​​ណាម​បាន​ឧទ្ទេស​នាម​បេក្ខជន​កាន់​​ដំណែង​ អគ្គនាយក UNESCO អាណត្តិ​២០១៧​-២០២១ និង​សម្តែង​គោល​បំណង​ថា​បេក្ខជ​ន​របស់​វៀត​ណាម ​នឹង​ទទួល​បាន​ការគាំទ្រ​ពីមិត្ត​ភក្តិអន្តរជាតិ​។ ប្រធាន​រដ្ឋ​លោក Tran Dai Quang បាន​ស្នើឲ្យ​លោក​ Alberto Torres ធ្វើជាស្ពាន​តភ្ជាប់​ រវាង​វៀត​ណាមជាមួយ​ UNESCO​និយាយ​រួម​និងសហរដ្ឋអាមេរិក​និយាយ​ដោយឡែក ក្នុងការ​អភិវឌ្ឍន៍​និងលើក​កំពស់​សមត្ថភាព​ របស់មនុស្សក្នុងការ​ដោះ ស្រាយ​បញ្ហា​សកល​លោក​ទាំង​មូល​។ លោក​ Tran Dai Quang ក៏បានស្នើឲ្យ​លោក  Alberto Torres ធ្វើការ​ស្រាវ​ជ្រាវ​លទ្ធភាព​អនុវត្តកម្ម​វិធី​អប់រំពល​រដ្ឋសកល​ លោក​របស់ UNESCO នៅវៀត​ណាម​ផង​ដែរ​៕
 

តាម​ VOV5 – វិទ្យុសំឡេង​វៀតណាម​
 

 

បណ្តាព័ត៌មានបានផ្សាយ