19/04/2017 10:25 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang ត្រួតពិនិត្យការងារត្រៀមរៀបចំសប្តាហ៍ជាន់ខ្ពស់ APEC២០១៧នៅទីក្រុង Da Nang


ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងជំនួបធ្វើការ (រូបថតៈ Việt Cường/VOV)

នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង Da Nang ប្រធាន​រដ្ឋ​វៀត​ណាម លោក Tran Dai Quang និង​ក្រុម​ការងារ​​បាន អញ្ជើញ​ទៅត្រួត​ពិនិត្យ​សំណង់​បំរើ​សប្តាហ៍​​ជាន់​​ខ្ពស់ APEC ២០១៧។ នៅទីនេះ លោក Tran Dai Quang បាន​លើក​ច្បាស់​ថា ការងាត្រៀម​រៀប​ចំ ឆ្នាំ APEC ២០១៧ ជាចំណុច​សំខាន់​ក្នុងទំ​នាក់​​ទំនង​ កិច្ចការ​បរទេសរបស់​ប្រទេស​​ជាតិ ​ក្នុងសម័យកាលថ្មី សម្តែង​គោល​មាគ៌ា​ម្ចាស់​ការ សកម្មធ្វើសមាហរ​ណកម្មអន្តរ​ជាតិ​របស់​បក្ស និងរដ្ឋវៀតណាម ហើយ​នេះក៏ជាឱកាសដើម្បីប្រទេសជាតិ បង្កើនវិស័យការទូតពហុភាគី និង​ធ្វើឲ្យស៊ី​ជម្រៅ​ថែម​ទៀត ជាមួយដៃគូជួរមុខក្នុង​តំបន់​និង លើ​ពិភព​លោក​​នាំមក​ផល​ប្រយោជន៍​​ជាក់​ស្តែង និង​លើក​កំពស់​​ឋានៈ​អន្តរជាតិ​របស់​ប្រទេសជាតិផ​ង​ដែរ​​។ លោក Tran Dai Quang បានស្នើឲ្យអនុគណៈកម្មការនៃគណៈ​កម្មាធិ​ការ​​ជាតិ APEC ២០១៧និងទីក្រុង Da Nang គប្បី​ជម្រុញ​ខ្លាំង​ល្បឿន​កសាង​និង​ធានាសម្រេច​តាមកាល​កំណត់​​រាល់​សំណង់​ជាពិសេស​គឺព្រលាន​យន្ត​ហោះ Da Nang។ លោកប្រធាន​រដ្ឋបាន​សង្កត់​ធ្ងន់​លើតម្រូវ​ការ​ធានា​ដាច់​ខាត​​សន្តិ​សុខ​ និង សុវត្ថភាព​សម្រាប់​ស​ប្តាហ៍ជាន់ខ្ពស់ ជាពិសេស ជម្រុញ​ការផ្សព្វ​ផ្សាយ​ឲ្យប្រជាជន មាន​មនសិ​ការ​ត្រឹមត្រូវ​អំពីសារៈសំខាន់នៃឆ្នាំ APEC ២០១៧​ផង​ដែរ​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ