14/10/2017 15:39 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ

ត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៤ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅទី​ក្រុង​ហូជីមិញ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅ​ខ័ណ្ឌទី១ ទី៣ និងទី៤។

ប្រធានរដ្ឋលោក Tran Dai Quang ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ (រូបថត៖ TTXVN)
 

ឆ្លើយសំណួររបស់អ្នកបោះឆ្នោតស្ដីពីការកសាងច្បាប់បង្ការប្រឆាំងអំពើពុករលួយនោះ ប្រធានរដ្ឋលោក Tran Dai Quang ឲ្យដឹងថា ច្បាប់ត្រូវបានបើកទូលាយរួមមានការដោះស្រាយជនមានអំពើពុករលួយ ដោះស្រាយស្ថាប័ន អង្គការជាប់ពាក់ព័ន្ធនិងដោះស្រាយទ្រព្យសម្បត្តិ ចំណូលដែលមិនត្រូវបានបកស្រាយសមហេតុ​សម​ផល​។ លោកប្រធានរដ្ឋអះអាងថា រាល់មតិរបស់អ្នកបោះឆ្នោតស្ដីពីបញ្ហាក្ដៅគកុកនាបច្ចុប្បន្នរបស់ប្រទេសជាតិ​នឹងត្រូវបានប្រមូលផ្ដុំ ដាក់ជូនរដ្ឋសភា រដ្ឋាភិបាលនិងសមត្ថកិច្ចនានាដើម្បីដោះស្រាយទាន់ពេលវេ​លា​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ