10/05/2016 09:23 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ


ប្រធានរដ្ឋលោក Tran Dai Quang ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ

នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang រួមជាមួយបេក្ខជនសមាជិក​សភា​នីតិកាលទី១៤បានមានការជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ​ ១​ ទី​ក្រុង​ហូ​ជី​មិញ រួមមានខ័ណ្ឌទី១ ខ័ណ្ឌទី៣ និងខ័ណ្ឌទី៤។ ថ្លែងមតិនៅទីនេះ លោក Tran Dai Quang បាន សង្កត់ធ្ងន់ទៅលើការអាទិភាពចម្បងក្នុងកម្មវិធីសកម្មភាពរបស់លោកគឺ កសាងនិងពង្រឹងប្រព័ន្ធច្បាប់សំដៅអនុវត្តជាក់ស្តែង​នូវសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១២ របស់បក្សកុម្មុយនិស្តវៀតណាមនិងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ លោក Tran Dai Quang ក៏បានកំណត់ថា ក្នុងឋានៈរបស់ខ្លួន លោក នឹងរួមជាមួយ រដ្ឋាភិបាលបញ្ជាណែនាំការអនុវត្តដោយព្រមៗគ្នាគោលមាគ៌ាកិច្ចការបរទេស ឯករាជ្យ​ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ រក្សាបរិយា កាសសន្តិភាព​ ស្ថិរភាព និងទទួលយករាល់ប្រភពកម្លាំងដើម្បីអភិវឌ្ឍន៍ប្រទេស ជាតិ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ