29/09/2017 11:03 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang ជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម APEC

បន្តសកម្មភាពនៃឆ្នាំ APEC ២០១៧ នាព្រឹកថ្ងៃទី២៧ ខែកញ្ញានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម APEC ២០១៧។ 


ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងជំនួប  

ក្នុងជំនួបនេះ ក្រុមប្រឹក្សាបានរាយការនូវលទ្ធផលសកម្មភាពរបស់ក្រុមប្រឹក្សា ក៏ដូចជាដាក់ចេញសំណើរបស់សហគមន៍សហគ្រាស APEC ជូនថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ចនានា។ លោក Tran Dai Quang បានយល់ស្របជាមួយសំណើនានារបស់សហគមន៍ សហគ្រាស APEC ស្តីពីការបន្តជម្រុញសេរីភាវូបនីយកម្មនិងភាពងាយស្រួល សម្រាប់វិស័យពាណិជ្ជកម្ម វិនិយោគនិងសេវាកម្ម បង្កើនការតភ្ជាប់ និងជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូចល្អិតតូច និងមធ្យមសហគ្រាសដោយនារីជាម្ចាស់ ថែមទាំងជម្រុញសេដ្ឋកិច្ចឌីជីថល។ ក្នុងនាមជាប្រធានឆ្នាំ APEC​ ២០១៧ ប្រធានរដ្ឋ លោក Tran Dai Quang បន្តទទួលយកនូវរបាយការណ៍និងសំណើចំនួន ២០ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម APEC ២០១៧ ដាក់ជូនថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ច APEC នានាផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ