26/11/2016 10:30 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang ជួបជាមួយអភិបាលទីក្រុង Milan និងប្រធានតំបន់ Lombardi


ប្រធានរដ្ឋ លោក Tran Dai Quang ជួបពិភាគ្សាជាមួយប្រធានតំបន់ Lombardia

ក្នុងដំណើរបំពេញទស្សនកិច្ចថ្នាក់​រដ្ឋ នៅសាធារណរដ្ឋអ៊ីតាលី នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦​តាម​ម៉ោង​តំបន់​ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន​អញ្ជើញជួប​ជាមួយ​លោក Giuseppe Sala អភិបាល​ទី​ក្រុង​ Milan និងលោក Roberto Maroni ប្រធាន​តំបន់ Lombardi ។ នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បាន​ស្នើឲ្យទី​ក្រុង Milan និងតំ​បន់ Lombarto បន្តរួមសហការរៀបចំរាល់សកម្មភាពវប្ប​ធម៌​និង​សិល្បៈ​រប​ស់​វៀត​ណាម នៅតំបន់នីមួយដើម្បីជួយឲ្យប្រជាជននៅតំបន់ទាំង​អស់ នេះយល់​ច្បាស់​អំពីទឹកដីនិង​មនុស្ស​វៀត​ណាម ​រឹតបន្តឹងចំណងសមាគ្គីភាព​មិត្តភាព និងបើកចេញយ​ថាទស្សន៍សហប្រតិបត្តិការថ្មី។

​ប្រធានរដ្ឋ លោក Tran Dai Quang និងថ្នាក់ដឹកនាំទីក្រុង Milan និងតំបន់​ Lombarto បានឯកភាព​បន្ត​ជម្រុញ​និង​គាំទ្រ ចំពោះវត្តមានរបស់សហគ្រាសនានានៅ​វៀតណាម​។ លោកTran Dai Quang បាន​អះអាងថា រដ្ឋនិង​រដ្ឋាភិបាលវៀតណាម​ ត្រៀមជាស្រេចបង្កលក្ខណៈងាយស្រួលឲ្យទីក្រុង Milan និងតំបន់ Lombardia សហ​ប្រ​តិបត្តិ​ការ ជាមួយតំបន់នានារបស់វៀតណាម។

​នាយប់ថ្ងៃដដែល តាមម៉ោងតំបន់ ប្រធានរដ្ឋ លោក Tran Dai Quang លោកជំទាវ​រួម​ទាំង​គណៈប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម បានចាកចេញពីទីក្រុង Milan បញ្ចប់​ប្រកប​ដោយ​ជោគជ័យ​ដំណើរ​ទស្សន​កិច្ច​ថ្នាក់​រ​ដ្ឋ​នៅ​ប្រទេស​អ៊ីតាលី៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ