24/11/2016 12:53 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang ជួបចរចារជាមួយប្រធានាធិបតីអ៊ីតាលី Sergio Mattarella

ទទួល​សេចក្តីអញ្ជើញរបស់ប្រធានាធិបតីអីតាលី លោក Sergio Mattarella ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវបាន​អញ្ជើញ ទៅដល់រដ្ឋធានី Roma ចាប់​ផ្តើម​ដំណើរ​ទស្សន​កិច្ច​ថ្នាក់​រ​ដ្ឋ​នៅ​សាធារណ​រដ្ឋ​អ៊ីតាលី ចាប់ពី​ថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ នា​រសៀលថ្ងៃទី២២វិច្ឆិកាតាមម៉ោង​វៀត​ណាម​ ពិធី​ទទួល​បដិសណ្ឋារ​កិច្ចប្រធាន​រដ្ឋលោក Tran Dai Quang និងគណៈ​ប្រតិភូជាន់​ខ្ពស់ វៀត​ណាម​បាន​ប្រារព្ធ​ទៅយ៉ាង​ឧិឡារិក នៅវិមានប្រធានាធាធីបតី។ បន្ទាប់ពីពិធីទទួល​ប្រធាន​រដ្ឋ​លោក​ Tran Dai Quang និង​ប្រធានា​ធិបតី លោក Sergio Mattarella បាន​ចាប់ផ្តើមកិច្ចចរចារ។ ថ្នាក់​ដឹកនាំទាំងពីររូបបានឯកភាព​វាយ​តម្លៃថា​ ទំនាក់ទំនង​រវាង ប្រទេសទាំងពីរ​កំពុងមានការអភិវឌ្ឍន៍យ៉ាងសកម្ម​លើគ្រប់​វិស័យ​និង​ប្តេជ្ញា​នាំទំ​នាក់​ទំនង ដៃគូយុទ្ធសាស្ត្រវៀតណាម-អីតាលីកាន់​តែស៊ីជម្រៅពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ​។ លើ វិស័យ​សន្តិ​សុខ​ការពារ​ជាតិ ភាគី​ទាំង​ពីរ​បាន​ឯកភាពបង្កើនការចែក​រំលែក​ព័ត៌មាន បទពិសោធន៍​ក្នុងការបង្ការប្រឆាំងបទ​ល្មើស បង្កើន​ការងារ​ហឹ្វកហ្វឺន ជួយ​សង្គ្រោះ ក៏ដូច​ជាក្នុងការងាររក្សាសន្តិភាព​ របស់អង្គការសហប្រជា​ជាតិ។ ថ្នាក់​ដឹក​នាំ​ទាំង​ពី​រ​រូបក៏​បាន លើកត្រដែតនូវសារៈ​សំខាន់នៃ​ការរក្សាសន្តិភាព  ស្ថិរភាព សុវត្ថភាព សេរីភាពនាវា​ចរណ៍ អាកាសចរណ៍ និងឯកភាពចាត់​ទុកថា រាល់​ជម្លោះលើសមុទ្រខាងកើត​ត្រូវ​បាន ដោះស្រាយ​ដោយសន្តិ​វិធី ឈរ​លើមូលដ្ឋាន​នៃច្បាប់​អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អង្គការ​សហប្រជាជាតិស្តីពី​ច្បាប់សមុទ្រ​ឆ្នាំ១៩៨២ ព្រមទាំង​អនុវត្ត​គ្រប់គ្រាន់នូវ សេចក្តី​ថ្លែង​ការណ៍រួមស្តីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាង​កើត (DOC) ឈាន​ដល់​ការកសាង​ក្រមប្រតិបត្តិសម្រាប់​ភាគីនានា នៅសមុទ្រខាងកើត (COC) យ៉ាង​ឆាប់ៗ។


ប្រធានរដ្ឋលោក Tran Dai Quang ជួបចរចារជាមួយប្រធានាធិបតីអ៊ីតាលី Sergio Mattarella

​បន្ទាប់ពីជំនួបចរចា ប្រធានាធិបតីអ៊ីតាលីនិងប្រធានរដ្ឋវៀតណាម បានអញ្ជើញ​ថ្លែង​មតិ​ជា​មួយ​សារ​ព័ត៌​មាន​​ស្តីពីលទ្ធផល​ផ្លាស់​ប្តូរ ក៏ដូច​ជាទិសដៅសហប្រតិបត្តិ​ការ រវាងប្រទេសទាំងពីរនាពេល​ខាង​មុខ​។ នៅទីនេះ លោក Sergi​o​ Mattarella បាន​អះអាង​ថា តាមរយៈដំណើរទស្សន​កិច្ចនេះ​របស់លោក Tran Dai Quang បានកត់​សម្គាល់​ជាថ្មី​ម្តងទៀត នូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអីតាលីនិងវៀតណាមកាន់​តែស៊ីជម្រៅនិង​ជាក់​ស្តែង​។ រីឯ​ខ្លួន​វិញ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang​បានសង្កត់​ធ្ងន់​ថា៖

​“ខ្ញុំសូមបញ្ជាក់យ៉ាងមុតមាំថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ការអភិវឌ្ឍន៍ នាំទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រជា​មួយអ៊ីតាលី កាន់តែមានផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ​។ ភាគី​ទាំងពីរ​មាន​បំណង​បន្ត​អនុវត្ត​រាល់យន្ត​ការ​សហប្រតិបត្តិ​ការ​ដែលមាន​ស្រាប់​ដូច​ជា សន្ទនាយុទ្ធសា​ស្ត្រថ្នាក់​អនុរដ្ឋមន្ត្រី​កា​រទូត សន្ទនា​គោល​នយោ​បាយ​ការពារ​ជាតិ​ថ្នាក់​ អនុរដ្ឋមន្ត្រីការពារប្រទេសនិង​កម្មវិធីសហប្រតិបត្តិការមួយ​ចំនួនទៀតផង”។

​បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអ៊ីតាលី ក្នុងថ្ងៃដដែល ប្រធានរដ្ឋ​លោក Tran Dai Quang បានជួប​សម្តែងការ​គួរសមប្រធាន​សភាជាន់​ទាប របស់អ៊ីតាលី​ Laura Boldrini និងប្រធានព្រឹទ្ធសភា​អ៊ីតាលី Pietro Grasso ។ ថ្នាក់ដឹកនាំអ៊ីតាលីទាំងពីរ​រូបនេះ​បាន​អះអាង​ថា រដ្ឋសភា​អ៊ីតាលី​ត្រៀម​ជាស្រេច​ជួយ​ឧបត្ថម្ភ​រដ្ឋសភា​វៀត​ណាម លើកកំពស់សមត្ថភាព និងចែករំលែកសកម្មភាព​នីតិបញ្ញត្តិ និងលើកកំពស់​នូវ​តួនា​ទី​របស់​​សមាជិកា​សភាផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ