03/03/2018 23:32 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang ចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌា


 ពិធីទទួលបដិសណ្ឋាកិច្ចប្រធានរដ្ឋលោក Tran Dai Quang តាមទំនៀមទំលាប់ប្រពៃណី
នៅទីក្រុង Bodh Gaya (រូបថត៖ VOV)

នាយប់ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៨ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី​ ២​ ដល់​ទី​៤​ មិនា តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ រួមជាមួយគណៈប្រតិភូវៀតណាមបានទៅ​កាន់ទីក្រុង Bodh Gaya រដ្ឋ Bihar ដែលជាកន្លែងបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចលើកនេះ។ 

ទិដ្ឋភាពក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មរដ្ឋ Bihar (រូបថត៖ VOV)


ប្រធានរដ្ឋលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មរដ្ឋ Bihar លោក Prem Kumar។ ប្រធានរដ្ឋលោក Tran Dai Quang បានសម្ដែងក្ដីសប្បាយរីករាយនាពេលទៅទស្សនារដ្ឋ Bihar ពិសេសគឺ Bodh Gaya ដែលជាកន្លែងដ៏ពិសិដ្ឋមួយរបស់ពុទ្ធសាសនា។ លោកប្រធានរដ្ឋសង្កត់ធ្ងន់ថា វៀតណាមនិងឥណ្ឌាមាន​លក្ខណៈស្រដៀងគ្នាអំពីវប្បធម៌និងជំនឿសាសនា។ នេះក៏ជាគ្រឹះស្ថានដែលបង្កើតឡើងការជួបប្រាស្រ័យខាងវប្បធម៌ ខាងប្រជាជនដ៏ស៊ីជំរៅរវាងប្រទេសទាំងពីរ ហើយជាគ្រឹះស្ថាននៃចំណងមិត្តភាពដ៏ជិតស្និទ្ធរវាង​វៀត​ណាមនិងឥណ្ឌាទៀតផង។

នាថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ រួមជាមួយគណៈប្រតិភូវៀតណាមបានទៅទស្សនា​វត្ត Phat Quoc Tu ជាវត្តវៀតណាមដំបូងនៅទីក្រុង Bodh Gaya៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ