25/02/2018 11:32 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang៖ អនុវត្តន៍​នូវ​ដំណោះ​ស្រាយ​​ជាក់ស្តែង​ដើម្បី​ជួយ​ជន​រួមជាតិ​បណ្តា​ជន​ជាតិ​ភាគ​តិច​


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញចូលរួមក្នុងពិធីបុណ្យ "និទាឃរដូវលើគ្រប់ទិសទីទូទាំងប្រទេស"

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ភូមិវប្បធម៌-​ទេសចរណ៍បណ្តាជនជាតិវៀត​​ណាម (នៃ​ទីក្រុង​ហាណូយ) ក្រសួង​វប្បធម៌ កីឡានិងទេសចរណ៍ បានរៀបចំទិ​វាបុណ្យ “និទាឃរដូវលើគ្រប់ទិសទីទូទាំង​ប្រទេស​” និទាឃរដូវ ឆ្នាំច សំរឹទ្ធ​ស័ក ​២០១៨។

នេះជា​សកម្ម ភាព សំដៅឧទ្ទេសនាមលក្ខណៈវប្ប​ធម៌ ទំនៀមទម្លាប់ដ៏វិសេសវិសាលរ​បស់ជន​ជាតិ ទាំង៥៤លើគ្រប់​ទិសទីទូទាំង​ប្រទេស។ អញ្ជើញថ្លែងមតិនៅទី​នេះ ប្រធានរដ្ឋវៀត​ណាម ​​លោក Tran Dai Quang មាន​បំណង​ថា តំណាងទាំ​ងអស់ដែលចូលរួមក្នុងទិវា បុណ្យនេះ​ បន្តផ្សព្វ ផ្សាយ ចលនាប្រជាជននៃ​បណ្តាជន​ជាតិ អនុវត្ត​ល្អនូវគោល​ការណ៍ គោលនយោបាយរបស់បក្ស​និងរដ្ឋ។ បំពេញល្អការងារ​អភិរក្ស រក្សានិង​ពង្រីក​តម្លៃ​វប្បធម៌​ប្រពៃណីរ​បស់ជនជាតិ រួមចំណែកកសាងស្រុកកំណើ​តនិងប្រទេសជាតិឲ្យកាន់តែ ស​ម្បូររុង​រឿង​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។

​នៅទីនេះ ប្រធានរដ្ឋ លោក T​ran Dai Quang បានអញ្ជើញដាំដើ​ម ឈើអនុស្សាវរីយ៍​នៅភូ​មិជន​ជាតិ​ Muong ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ