01/03/2017 10:18 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang៖នាំខឿនវេជ្ជសាស្ត្រវៀតណាមឡើងកំរិតជឿលឿននៅក្នុងតំបន់និងអន្តរជាតិ


ប្រធានរដ្ឋលោក Tran Dai Quang៖នាំខឿនវេជ្ជសាស្ត្រវៀតណាមឡើងកំរិតជឿលឿន
នៅក្នុងតំបន់និងអន្តរជាតិ

នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍​លើកទី៦២ទិវាគ្រូពេទ្យវៀតណាម ដោយប្រធានបទ៖​សុខា​ភិបាល​វៀតណាមផ្លាស់ប្តូរថ្មី ឆ្ពោះទៅការពេញ​ចិត្តរបស់អ្នកជំងឺ។ថ្លែងមតិនៅ​ក្នុង​ពិធី​នេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖​ បក្ស រដ្ឋជានិច្ចកាល​យក​ចិត្តទុកដាក់បញ្ជាណែនាំធានាការ​ថែទាំ លើកកំពស់​សុខ​ភាពសំរាប់ប្រជាជន ហើយចាត់ទុកជាភារកិច្ចមួយក្នុងចំណោមភារកិច្ចជួរ​មុខ ​ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖​

“ គ្រូពេទ្យម្នាក់ៗ កម្មាភិបាលម្នាក់ៗ និងបុគ្គលិកផ្នែកសុខាភិបាលម្នាក់ៗ​ត្រូវអនុវត្តល្អតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ” គ្រូពេទ្យល្អក៏ជា​មាតាល្អ” ពង្រីកថែមទៀតប្រពៃណីដ៏ត្រចះត្រចង់របស់ផ្នែកសុខាភិបាល​ ខំប្រឹងប្រែងសិក្សារៀនសូត្រ ស្រាវជ្រាវ ក្តាប់ជាប់នូវចំណេះវិជ្ជាទំនើបនៃផ្នែកវេជ្ជសាស្ត្រពិភពលោក​ និង​ចំណុចល្អប្រសើរក្នុងវេជ្ជាសាស្ត្រប្រពៃណី។ កម្មាភិបាលផ្នែកសុខាភិបាលត្រូវខំប្រឹងប្រែងជានិច្ចលើកកំពស់ជំនាញ សីលធម៌ ការទទួល​ខុសត្រូវនិងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនចំពោះអ្នកជំងឺ។​”

ក៏ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានប្រគល់​ជូនកិត្តិនាម៖ ”គ្រួពេទ្យប្រជាជន”ចំពោះគ្រូពេទ្យឆ្នើមចំនួន ១៤៣ រូបនិងបុគ្គល​ចំនួន ៦ រូបទៀត ក្នុងផ្នែកសុខាភិបាល ត្រូវបានប្រគល់ជូនកិត្តិនាម៖ ”យុទ្ធជន​ប្រឡងប្រណាំងទូទាំងប្រទេស”ផងដែរ៕​

​តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ