01/07/2017 11:50 GMT+7 Email Print Like 0

ប្រធានរដ្ឋមានគោលបំណងថា៖សហគមន៍សហគ្រាសវៀតណាម-រុស្ស៊ីត្រៀមខ្លួនជាស្រេចទទួលឱកាសថ្មី


ប្រធានរដ្ឋមានគោលបំណងថា៖សហគមន៍សហគ្រាសវៀតណាម-រុស្ស៊ី
ត្រៀមខ្លួនជាស្រេចទទួលឱកាសថ្មី

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ តាមម៉ោងតំបន់ នៅទីក្រុងម៉ូស្គូ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញចូលរួមនិងថ្លែងមតិបើកវេទិកាសេដ្ឋកិច្ចវៀតណាម-រុស្ស៊ី។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ​ លោក​ Tran Dai Quang បានលើកច្បាស់ថា៖ រុស្ស៊ីជាដៃគូបរទេសមួយមានទំនាក់ទំនងសហប្រតិបត្តិការវិនិយោគជាច្រើននៅវៀតណាម ដោយមានទុនវិនិយោគសរុបជាងមួយពាន់លានដុល្លារអាមេរិក។ ប្រធានរដ្ឋបានអះអាងថា៖ វៀតណាមជានិច្ចកាលស្វាគមន៍ទទួលចរន្តទុនវិនិយោគពីរុស្ស៊ី។ 

ប្រធានរដ្ឋក៏មាននគោលបំណងថា៖សហគមន៍សហគ្រាសនៃប្រទេសទាំងពីរគប្បីត្រៀមខ្លួនជាស្រេច ទទួលឱកាស​ថ្មី ចែករំលែកមតិថ្មី ដំណោះស្រាយច្នៃប្រឌិតថ្មី ពង្រីកឧត្តមភាពក្លាយទៅជាកម្លាំងឈានទៅមុខក្នុងកិច្ចសហប្រតិបត្តិការនិងតភ្ជាប់សេដ្ឋកិច្ច រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិង​រុស្ស៊ី។

ក៏ក្នុងព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្នាក់ការឌុយម៉ាជាតិរុស្ស៊ី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយប្រធានឌុយម៉ាជាតិរុស្ស៊ី លោក V. Volodin ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ