02/08/2015 09:40 GMT+7 Email Print Like 0

ប្រធានរដ្ឋប្រគល់សេចក្តីសម្រេចតែងតាំងចៅក្រមតុលាការប្រជាជនកំពូល


ប្រធានរដ្ឋប្រគល់សេចក្តីសម្រេចតែងតាំងចៅក្រមតុលាការប្រជាជនកំពូល
(រូបថតៈ TTXVN)

 

អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តនិងជូនពរចៅក្រមចំនួន១៥រូប ដែលទទួលមុខងារដ៏ថ្លៃថ្នូរនេះនា​ងៃទី៣១​ខែ​កក្កដា ឆ្នាំ២០១៥ លោកប្រធានរដ្ឋ Truong Tan Sang បានអះអាងថា នេះជា កិត្ដិយសដ៏ធំធេងសម្រាប់ចៅក្រមម្នាក់ៗ និងជា សេចក្តីសោមនស្សន៍រីករាយរួមរបស់ផ្នែកទាំងមូលផងដែរ។

សង្កត់ធ្ងន់ទៅលើតួនាទីរបស់ក្រុមប្រឹក្សាចៅក្រមនិងតុលាការប្រជាជនកំពូល ដោយសេចក្តីកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ លោកប្រធានរដ្ឋមានបំណងនិងជឿជាក់ថា ចៅក្រមនឹងទទួលបានចំណេះដឹងជ្រាលជ្រៅអំពីតួនាទីរបស់តុលាការប្រជាជន និងការទទួលខុសត្រូវរួមទាំងសិទ្ធអំណាចរបស់ចៅក្រម​និងក្រុមប្រឹក្សាចៅក្រមផង។ លោកក៏បានស្នើឲ្យចៅក្រមទាំងអស់នេះត្រូវសុក្រិតខ្លួន ឯងដើម្បីសក្តិសមជាទីបង្អែកដ៏រឹងមាំរបស់ប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ