20/01/2015 14:18 GMT+7 Email Print Like 0

ប្រធានរដ្ឋបានសំណូមពរផ្នែកតុលាការមិនទុកឲ្យកើតមានឡើងការជំនុំជំរះខុស


ប្រធានរដ្ឋបានសំណូមពរផ្នែកតុលាការមិនទុកឲ្យកើតមានឡើងការជំនុំជំរះខុស (VOV)

នាព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០១៥ នៅទីក្រុងហាណូយ តុលាការប្រជាជនកំពូល​បាន​រៀប​ចំស​ន្និសីទ​បូក​សរុប​ការ​​​ងារ​​ឆ្នាំ​​២០១៤និងលាតត្រដាងអនុវត្តភារកិច្ច​តុលា​ការឆ្នាំ២០១៥ ថ្លែង​មតិ​នៅ​សន្និ​សីទ​នេះ ប្រធាន​​រដ្ឋ​​វៀត​ណាម​​លោក Truong Tan Sang ប្រធាន​​គណៈកម្មាធិ​ការ​បញ្ជា​កំណែទ​ម្រង់​យុត្តិធម៍​មជ្ឈឹម​​បានលើក​​​ដម្កើង​​​រាល់​ស្នា​​​ដៃ​​និង​លទ្ធ​ផល​សំខាន់​របស់​តុលា​ការ​ប្រជា​ជន​គ្រប់​ជាន់​ថ្នាក់​ក្នុង​ឆ្នាំ២០១៤​រួម​​ចំណែ​ក​រក្សា​​រឹង​មាំ​ស្ថិរ​ភាព​សន្តិ​សុខ​​សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនិងការអភិវឌ្ឍន៍នៃប្រទេសជាតិ។ ស្ដីពី​ភារកិច្ច​នៃផ្នែក​តុលា​ការឆ្នាំ២០១៥ ប្រ​ធាន​រដ្ឋលោក Truong Tan Sang បានលើកច្បាស់ថា៖

“តុលាការ​គ្រប់ជាន់ថ្នាក់ត្រូវបន្តលាតត្រដាងអនុវត្តល្អរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ច្បាប់​តុលាការ​​ប្រជា​ជន​​វិសោធន​កម្ម​​​​​និង​សេចក្តី​សំរេច​ចិត្ត​របស់រដ្ឋ​សភា ក្នុងនោះ​​ប្រមូ​ល​ផ្ដុំអនុវត្តដំណោះស្រាយលោតផ្លោះចំនួន៤ដែល​បាន​ដាក់​ចេញ​។ ទីមួយ​ផ្លាស់​ប្តូរ​ថ្មីសំណូម​បែប​បទ​នៅ​ការ​ជំនុំ​ជំរះ​តាម​ទិស​ជាក់​ស្ដែង​ធានា​ប្រ​ជាធិបតេយ្យ​បើកចំហរ​តាម​ការ​​​កំណត់​នៃ​ច្បាប់​​។ ទីពីរ​គឺផ្លាស់​ប្តូរ​ថ្មីនិង​លើក​កំពស់​ប្រសិទ្ធ​ភាព​ការ​ងារ​បណ្ដុះ​បណ្ដាលបំប៉ន់ជំនាញឯកទេស។ ទីបី​​​ធ្វើល្អ​ការ​ងារ​​បូក​សរុបការ​ជំនុំ​ជំរះ​ជាក់​ស្ដែង​និង​ធានា​អនុវត្ត​ប្រកប​ដោយឯកភាពប្រព័ន្ធច្បាប់។ ទី​បួន​ជំរុញ​​​ការ​ផ្លាស់​ប្តូរ​ថ្មី​សំណូម​បែប​បទ​រដ្ឋ​បាល​យុត្តិ​ធម៍​ក្នុង​សកម្ម​ភាពរបស់តុលាការប្រជាជនគ្រប់ជាន់ថ្នាក់៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ