30/03/2016 09:34 GMT+7 Email Print Like 0

ប្រធានរដ្ឋជួបសន្ទនាជាមួយអភិបាលខេត្ត Primorie (រុស្ស៊ី)


ប្រធានរដ្ឋជួបសន្ទនាជាមួយអភិបាលខេត្ត Primorie (រុស្ស៊ី)

នាថ្ងៃទី២៩ ខែមិនា ឆ្នាំ​២០១៦ នៅក្នុងជំនួបសន្ទនាជាមួយលោក V.Miklushevskiy​ អភិបាលខេត្ត Primorie (រុស្ស៊ី) ដែល​​កំពុង​មានដំណើរ​បំពេញទស្សនកិច្ចនៅវៀត​ណាម ប្រធានរដ្ឋ លោក Truong Tan Sang បាន​វាយ​តំលៃ​ខ្ពស់​នូវ​លទ្ធផល​ធ្វើការ​ រវាងលោកអភិបាលខេត្ត Primorie ជាមួយ​ថ្នាក់ដឹកនាំទីក្រុងហាណូយ។ ប្រធានរដ្ឋ​លោក Truong Tan Sang បានចាត់​ទុកថា៖ ទំនាក់ទំនងសហប្រតិ​បត្តិការ រវាងខេត្ត Primorie និងវៀតណាម ក្នុង​រយៈពេល​កន្លង​ទៅបាន​មាន​ការផ្លាស់ប្តូ​រ​សកម្មជា​ច្រើន។ ប្រធានរដ្ឋបានស្នើអោយរដ្ឋអំណាចខេត្ត Primorie បើកទូលាយទីផ្សារ​តភ្ជាប់​ ជាមួយតំបន់ជំវិញនានា ដើម្បីទំនិញវៀតណាមជ្រាតចូលរុស្ស៊ី។ ប្រធាន​រដ្ឋក៏បានអះអាងថា៖ គ្រប់ក្រសួង ស្ថាប័ន​វៀត​ណាម នឹងបង្កលក្ខណះងាយស្រួល​បំផុត ដើម្បីអង្គភាព​អាជីវកម្ម​នៃប្រទេស​ទាំង​ពី​រ ​បង្កើន​កិច្ច​សហប្រតិ​បត្តិ​ការ​៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ