02/07/2016 14:25 GMT+7 Email Print Like 0

ប្រធានរដ្ឋជួបសន្ទនាជាមួយប្រធានខុទ្ធកាល័យប្រធានរដ្ឋឡាវ


ប្រធានរដ្ឋជួបសន្ទនាជាមួយប្រធានខុទ្ធកាល័យប្រធានរដ្ឋឡាវ

នៅក្នុងជំនួបសន្ទនាជាមួយប្រធានការិយាល័យនយោបាយឡាវ លោក Khammeung Phongthady នាថ្ងៃទី ១  ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ​ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះ​ការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាមនិងឡាវដ៏ល្អប្រសើរនៅគ្រប់វិស័យ ពិសេសគឺកិច្ចសហប្រតិបត្តិការខាងនយោបាយផ្លាស់ប្តូរសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ប្រធានរដ្ឋបានស្នើ​ថា៖នាពេលខាងមុខនេះ ភាគីទាំងពីរត្រូវបន្តរួមសហការអនុវត្តល្អកិច្ចព្រមព្រៀងរវាងការិយាល័យនយោបាយ​នៃ​ប្រទេសទាំងពីរ ​ក៏ដូចជាកិច្ចព្រមព្រៀង និងផែនការដែលបានទទួលបាន​ក្នុងកិច្ចប្រជុំលើក​ទិ​៣៨​​គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាមនិងឡាវ។ 

រីឯខ្លួនវិញ ជូនដំណឹងចំពោះប្រធានរដ្ឋ លោក Tran Dai Quang អំពី​លទ្ធផល​នៃការចរចាររវាងការិយាល័យប្រធានរដ្ឋឡាវនិងវៀតណាម  លោក ​Khammeung Phongthady  បានអោយដឹងថា៖ ថ្នាក់ដឹកនាំនៃខុទ្ធកាល័យទាំងពីរ​បាន​នាំចេញកម្មវិធី​ធ្វើ​សកម្ម​ភាពនាពេលខាងមុខនេះ យល់ដឹងច្បាស់អំពីតួនាទី​របស់ខ្លួនក្នុងការងារ​សេនាធិការ​កិច្ច​ការផ្ទៃក្នុងនិងក្រៅប្រទេស ចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ