14/11/2015 10:01 GMT+7 Email Print Like 0

ប្រធានរដ្ឋជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតជូនសារតាំង


ប្រធានរដ្ឋជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតជូនសារតាំង

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ  ប្រធានរដ្ឋវៀត ណាម លោក Truong Tan Sang បានទទួលសារតាំងពីបណ្ដាឯកអគ្គរដ្ឋទូត  សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ សាធារណរដ្ឋ ហ្គាណានិងសាធារណរដ្ឋម៉ាសេដូនី ទទួលបេសកម្មការទូតនៅវៀតណាម។

ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យ  ប្រជាមានិតឡាវ លោក Phonxavan Phomvihan ប្រធានរដ្ឋវៀតណាម  លោក Truong Tan Sang បានអបអរសាទរឡាវ បានទទួលដំណែងជា ប្រធានអាណត្តិដំបូង របស់សហគមន៍អាស៊ាន នៅឆ្នាំ ២០១៦។ ប្រធានរដ្ឋបានស្នើថាភាគីទាពីរត្រូវពិភាក្សា ដកចេញបទពិសោធន៍ ក្នុងដំណើរសហប្រតិបត្តិការកន្លងទៅ កសាងផែនការសហប្រតិបត្តិការក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ  ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្ដែងជាងសំរាប់ប្រទេសទាំងពីរ។

ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត សាធារណរដ្ឋ ហ្គាណា Benjamin Clement Eghand ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានចាត់ ទុកថា៖ នាពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងវៀតណាម ជាមួយ ហ្គាណា មានការរីកចំរើន ជាច្រើន។ ភាគីទាំងពីរត្រូវរក្សានិងពង្រីកទៅលើវិស័យផ្សេងៗទៀត ពិសេសគឺកសិកម្ម និងទូរគមនាគមន៍។

 ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋម៉ាសេដូនី Ilija Isailovski ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានស្នើថា៖ ស្ថាប័ននៃ ភាគី ទាំងពីរត្រូវសកម្មត្រៀមរៀបចំអោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី  សាធារណរដ្ឋម៉ាសេដូនី មកកាន់វៀតណាម។ ដើម្បីជំរុញខ្លាំងថែមទៀតអោយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ប្រធានរដ្ឋបានស្នើ អោយភាគីទាំងពីរត្រូវពិនិត្យមើលឡើងវិញ បំពេញបន្ថែមសំណុំឯកសារសហ ប្រតិបត្តិការនានា ដើម្បីអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបង្កើនកិច្ច សហប្រតិបត្តិការ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ