31/03/2016 09:58 GMT+7 Email Print Like 0

ប្រធានរដ្ឋជួបសន្ទនាជាមួយនាយិកាជាតិនៃធនាគារពិភពលោកប្រចាំនៅវៀតណាម


ប្រធានរដ្ឋជួបសន្ទនាជាមួយនាយិកាជាតិនៃធនាគារពិភពលោកប្រចាំនៅវៀតណាម

នាថ្ងៃទី៣០ ខែ​មិនា ឆ្នាំ​២០១៦ នៅក្នុងជំនួបសន្ទនាជាមួយ លោកស្រី Victoria​ Kwakwa នាយិកាជាតិ ធនាគារ​ពិភព​លោក (WB) ប្រចាំនៅវៀតណាម មកជំរាបលា​បញ្ចប់បេសកកម្មនៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​ថ្លែងអំណរគុណចំពោះ WB និងបុគ្គល​លោកស្រី Victoria Kwakwa ដែល​បាន​ជួយ​ឧបត្ថម្ភ​វៀត​ណាម ក្នុងរយៈពេលកន្លងទៅ ជាពិសេសគឺក្នុង​ដំណាក់កាលប្រទេស​ជាតិ ជួបការលំបាកបំផុត។ ប្រធាន​រដ្ឋ បាន​ចាត់​ទុកថា៖ បណ្ដាគំរោងការណ៍​WB បានជួយវៀតណាម កាត់បន្ថយភាពក្រី​ក្រ សម្រេច​គោល​ដៅ​សហស្សវត្ស​។ ជូន​​ដំណឹងចំពោះលោក​ស្រីនាយិកា អំពីស្ថានភាព​កំណើន​សេដ្ឋកិច្ច ប្រើប្រាស់​ទុន​កម្ចី​របស់​វៀត​ណាម​ ប្រធាន​រដ្ឋបានសង្កត់​ធ្ងន់​ថា៖ ដើម្បីអនុវត្តគោលដៅកំណើនប្រ​កប​ដោយ​និរន្តរភាព វៀត​ណាម​ត្រូវ​ការ​បន្ថែម​ប្រភពក​ម្លាំង​ខាង​សម្ភារះ ដែលក្នុង​នោះមានការជួយឧបត្ថម្ភពី WB ផង ។ រីឯ  លោកស្រី Victoria Kwakwa បានអះ​អាងថា៖ ធនាគារពិភពលោកជានិច្ចកាលបង្កលក្ខណះ និងត្រៀមខ្លួនជាស្រេចគាំ​ទ្រវៀតណាមដែរ។

​ក៏ក្នុងថ្ងៃនេះដែរ នៅក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Tan Dung លោកស្រី Victoria Kwakwa បានចែករំលែក​ការ​លំបាក​សាកល្បង​ និងការខូចខាតដែលវៀតណាម​ កំពុងប្រឈម​មុខ ដោយ​សារស្ថាន​ភាពរាំង​ស្ងួត​ និង​ជាតិប្រៃជ្រាបចូល និងអះអាងថា WB កំពុងសកម្មរួម​សហការជាមួយវៀតណាម​ទប់​ទល់​នឹង​បំរ៉ែបំរួល​អាកាសធាតុដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ