11/09/2015 09:49 GMT+7 Email Print Like 0

ប្រធានរដ្ឋជួបសន្ទនាជាមួយដំណាងចូលរួមសន្និសីទអាស៊ី-ប៉ាស៊ីហ្វីកសាមគ្គីភាពជាមួយគុយបា


ប្រធានរដ្ឋជួបសន្ទនាជាមួយដំណាងចូលរួមសន្និសីទអាស៊ី-ប៉ាស៊ីហ្វីកសាមគ្គីភាពជាមួយគុយបា

នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយបណ្ដាដំណាង​ចូលរូម​សន្និសីទអាស៊ី-ប៉ាស៊ីហ្វីកសាមគ្គីភាពជាមួយគុយបា លើក​​ទី៧។ ប្រធានរដ្ឋ​លោក​ Truong Tan Sang បានអបអរសាទរនិងវាយតំលៃខ្ពស់ចំពោះជោគជ័យរបស់​សន្និសីទហើយសង្កត់ធ្ងន់ថា៖ នេះគឺជាព្រឹត្តិការណ៍មានអត្ថន័យជាក់ស្ដែង ​បង្ហាញនូវការគាំទ្រដ៏ធំធេងចំពោះបុព្វហេតុតស៊ូ​ ដើម្បីយុត្តិធម៌ ដើម្បី​ឯករាជ្យ អធិប្បតេយ្យភាព សិទ្ធិសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជនគុយបា បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការ​រវាងបណ្ដាអង្គការមិត្តភាពជាមួយគុយបា ​នៅអាស៊ី-ប៉ាស៊ីហ្វីក​។​ ប្រធានរដ្ឋ​ លោក Truong Tan Sang បានចាត់ទុកថា៖​ សន្និសីទ​លើកនេះនឹងរួមចំណែកសំខាន់ ក្នុងការតស៊ូ របស់បណ្ដាជនជាតិ​ស្នេហារសន្តិភាព ​សេរីភាព និងយុត្តិធម៌ រួមចំណែកលើកកំពស់ការយល់ដឹងអំពីស្ថានភាព​ជាក់ស្ដែងនៅគុយបា។ អះអាងនូវចំណងសាមគ្គីភាពជាមួយប្រជាជន​គុបា ប្រធានរដ្ឋ លោក Truong​ Tan Sang បានជឿជាក់ថា៖ បុព្វហេតុដើម្បី​យុត្តិធម៌​របស់​ប្រទេសគុយបានឹង​បន្ត​ដណ្ដើមបានជ័យជំនះជាច្រើន លើកកំពស់​ថានះរបស់ខ្លួនក្នុងតំបន់និងអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ