08/11/2015 09:11 GMT+7 Email Print Like 0

ប្រធានរដ្ឋចិន លោក Xi Jinping បញ្ចប់​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវការ​នៅ​វៀត​ណាម​ប្រកប​ដោយ​ជោគ​ជ័យ​


ប្រធានរដ្ឋចិន លោក Xi Jinping បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ (Image: VOV)

នារសៀលថ្ងៃទី៦ ខែ​វិច្ឆិកាឆ្នាំ២០១៥ អគ្គលេខាបក្សកម្មុយនិស្តចិននិងជា​ប្រធានរដ្ឋចិន លោក Xi Jinping បាន​ចាក​ចេញ​ពីទីក្រុងហាណូយ បញ្ចប់ដំណើរ​ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ប្រកបដោយ​ជោគ​ជ័យ។ ក្នុង​រយៈ​ពេល​ស្នាក់​នៅ​វៀតណាម ប្រធានរដ្ឋចិន លោក Xi Jinping បានជួបសន្ទនា ជាមួយអគ្គលេខា​បក្ស​កម្មុយនិស្ត​វៀត​ណាម​ លោក Nguyen Phu Trong ធ្វើការចរចារជាមួយ​ប្រធានរដ្ឋវៀត​ណាម លោក Truong Tan Sang និងអ្នក​ប្រមុខ​រដ្ឋាភិ​បាល​រដ្ឋសភា​វៀត​ណាម។ ក្នុងបណ្ដាការចរចារ​និងជំនួបសន្ទនា ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់​ថា៖ ភាគីចិន​ត្រៀម​ខ្លួនជាស្រេច​បន្តជំរុញ​ទំនាក់ទំនង​សហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយចិន-វៀត​ណាម​អភិវឌ្ឍន៍​​ដោយ ឥតឈប់ឈរ។ ក្នុងឱកាសនេះ វៀតណាមនិងចិន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ រួម​និង​ចុះហត្ថ​លេខា​លើឯកសារ​សហប្រតិបត្តិការ​ជាច្រើន៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ