19/05/2015 11:35 GMT+7 Email Print Like 0

ប្រធានរដ្ឋចិនសង្ឃឹមថា៖ ទំនាក់ទំនងជាមួយអាមេរិកអភិវឌ្ឍន៍តាមទិសដៅត្រឹមត្រូវ


ប្រធានរដ្ឋចិនសង្ឃឹមថា៖ ទំនាក់ទំនងជាមួយអាមេរិកអភិវឌ្ឍន៍តាមទិសដៅត្រឹមត្រូវ (Image: VNA)

នាថ្ងៃទី១៧ខែឧសភាឆ្នាំ​២០១៥​ ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​ លោក John Kerry នៅ​ទីក្រុង​ប៉េ​កាំង​ ប្រធាន​រដ្ឋ​ចិន លោក Xi Jin​ping បាន​សង្កត់​ធ្ងន់​ថា៖ ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​២ បាន​ឯកភាព​កសាង​ទំនាក់​ទំនង​ រវាងមហា​អំណាច​តាម​រូបសណ្ឋាន​ថ្មី​ ដើម្បីផល​ប្រយោជន៍​រួមរបស់​ចិន​និង​អាមេរិក។ លោក Xi Jinping បាន​វាយតំលៃខ្ពស់​ ចំពោះការរីចំរើន​ថ្មីខាងពាណិជ្ជ​កម្ម ការ​វិនិយោគ ក៏​ដូច​ជា​ទេសចរណ៍ ថាម​ពល សកម្ម​ភាពផ្លាស់​ប្តូរយោធា និងស៊ីវិលរវាង​ចិន​និង​អាមេរិក។ ផ្តោត​ទៅលើ​ដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅ​អាមេរិក​ នាខែ​កញ្ញាខាង​មុខ លោក Xi​Jinping បាន​សម្តែង​គោល​បំណង​បន្ត​ការ​ពិភាក្សា​ដ៏ស្មោះ​ត្រង់​ ជាមួយ​ប្រធា​នាធិ​បតី​អាមេរិក លោក Barack Obama ស្តីអំ​ពីទំនាក់ទំនង​ទ្វេភាគី​ និងរាល់​បញ្ហា​សំខាន់​ផ្សេងៗទៀត សំដៅ​បើកទូលាយ​ទំនាក់​ទំនងសហ​ប្រតិបត្តិការ​ ក៏ដូចជា​បង្កើន​ផលប្រយោជន៍​របស់ ប្រជា​ពល​រដ្ឋ​នៃប្រ​ទេស​ទាំង​២។ រីឯខ្លួន​វិញ រដ្ឋ​មន្ត្រីការ​បរទេសអាមេរិក​បាន​អះអាង​ថា​៖ កិច្ច​សហប្រតិ​បត្តិការ​រវាងប្រទេសទាំង​២ បាន​សឲ្យ​ឃើញ​នូវ​សារៈ​សំខាន់ របស់ប្រទេស​ទាំង​២ ក្នុង​ដំណោះស្រាយ​បញ្ហា​អន្តរ​ជាតិ​និង​ក្នុង​តំបន់​ឲ្យសម​ស្រប​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ