11/11/2017 09:24 GMT+7 Email Print Like 0

ប្រធានរដ្ឋចិនលោក Xi Jinping៖ អភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យសមស្របជាមួយផល ប្រយោជន៍របស់ប្រជាជន

ក្នុងបទសន្ទរកថានៅសន្និសីទកំពូលសហគ្រាស APEC នៅ Da Nang នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ទៅលើការកសាងសហគមមួយជាមួយអនាគត​រួមសំរាប់មនុស្សលោកទាំងមូល ហើយទទួលបានការអភិវឌ្ឍន៍រួមនិងមានផលប្រយោជន៍រួម។

 លោក Xi Jinping អញ្ជើញថ្លែងមតិក្នុង APEC CEO Summit ២០១៧ (រូបថត៖ TTXVN)

ប្រធានរដ្ឋចិនលោក Xi Jinping សង្កត់ធ្ងន់ថា រយៈពេល ១០ ឆ្នាំបានកន្លងផុតទៅចាប់ពីពេលផ្ទុះឡើង​វិបត្តិ​ហិរញ្ញវត្​ថុពិភពលោក សហគមអន្តរជាតិបានសហការយ៉ាងស្អិតរមួតដើម្បីនាំខឿនសេដ្ឋកិច្ចសកលស្ដារឡើងវិញ។

“យើងចាំបាច់ត្រូវប្រដេញតាមលទ្ធិពហុភាគី ប្រដេញតាមការអភិវឌ្ឍន៍រួម តាមរយៈការកសាងទំនាក់ទំនងដៃគូ ហើយកសាងសហគមរួមដើម្បីអនាគតរបស់មនុស្សលោក”។ ស្ដីពីការបើកទូលាយទំនាក់ទំនងសហប្រតិបតិ្តការថ្មី ដើម្បីមានអនាគតរួមសំរាប់មនុស្សលោក ប្រធានរដ្ ឋលោក Xi Jinping ចាត់ទុកថា ខឿនសេដ្ឋកិច្ចសមាជិក APEC ទាំងអស់ចាំបាច់ត្រូវរួមគ្នាកសាងពិភពលោកសន្តិភាព សុវត្ថិភាពនិង មានភាពសម្បូររុងរឿងរួម៖ “ចិនជានិច្ចកាលគោរពតំលៃសន្តិភាពសកល។ នេះជាតំលៃសំខាន់បំផុត។ យើងខ្ញុំសន្យាថា នឹងបង្កើតឡើងការអភិវឌ្ឍន៍ដោយសន្តិភាពស្ថិរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ចិននឹងគោរពតាមគោលការណ៍ធានាសមភាពនិងសន្តិភាព ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងអស់ ហើយមានបំណងកសាងប្រព័ន្ធគ្រប់គ្រងសកលនិងពិភពលោកសមភាពមួយ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ