24/09/2015 09:13 GMT+7 Email Print Like 0

ប្រធានរដ្ឋចិនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក


ប្រធានរដ្ឋចិនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក (Image: VNA)

នារសៀលថ្ងៃទី​២២ខែកញ្ញាឆ្នាំ២០១៥ តាម​ម៉ោង​តំបន់ ប្រធានរដ្ឋចិន លោក Xi Jinping បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ចថ្នាក់​រដ្ឋ​ នៅអាមេរិ​ក​តាមសេចក្តី​អញ្ជើញ​របស់​ប្រធានាធិបតី​ប្រទេស​ម្ចាស់​ផ្ទះ លោក Barack Obama។ តាម​គំរោង​ក្នុង​រយៈពេល​ស្នាក់​នៅអាមេរិក លោក Xi Jinping នឹងថ្លែង​សន្ទរកថាខាងគោល​នយោ​បាយ​ ស្តីពី​ទំនាក់​ទំនង​រវាងចិននិងអាមេរិក ហើយដំណើរការចរចារជាមួយ​មជ្ឈដ្ឋាន​ថ្នាក់​ដឹក​នាំអ​ង្គ​ភាព​អាជីវកម្ម​អាមេរិក​ ក្រោមការ​ធ្វើអធីបតីរបស់អតីត​រដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុ​អា​មេរិក លោក Henry Paulson។ បន្ទាប់​មក​ទៀត​ លោក Xi Jinping​ នឹងទៅកាន់​ទីក្រុង​វ៉ាស៊ីន​តោន ដើម្បីជួប​សន្ទនា​កំពូល​ជាមួយ​ប្រធានា​ធិបតី​ Barack Obama។ ទន្ទឹមនឹងនោះ លោក Xi Jinping នឹងទៅទស្សនា​ទីស្នាក់ការ​​របស់ អ.ប.ប. នៅទី​ក្រុង New York ហើយ​ចូល​រួម​រាល់​សន្និសីទ​ជាន់​ខ្ពស់​រំលឹក​ខួប​លើកទី​៧០ ទិវា​បង្កើត​អង្គការ​នេះ ចាប់ពីថ្ងៃទី​២៦​ដល់ទី​២៨ ខែកញ្ញាឆ្នាំ២០១៥​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ