26/11/2015 12:40 GMT+7 Email Print Like 0

ប្រធានមហាអយ្យការ អមតុលាការកំពូលវៀតណាមជួបធ្វើការជាមួយប្រធានមហាអយ្យការ អមតុលាការកំពូលចិន


ប្រធានមហាអយ្យការ អមតុលាការកំពូលវៀតណាមជួបធ្វើការជាមួយប្រធានមហាអយ្យការ អមតុលាការកំពូលចិន

ក្នុងក្របខ័ណ្ឌសន្និសីទអគ្គរដ្ឋអាជ្ញាអមតុលាកាប្រជាជនកំពូល ​អយ្យការ​នៃបណ្ដាប្រទេសអាស៊ាន-ចិន លើកទី៩ នៅទីក្រុង Nan Ninh ខេត្ត​ Guangxi (ចិន) ​នា​រសៀលថ្ងៃទី២៤ វិច្ឆិកា ប្រធានមហាអយ្យការ អមតុលាការ​កំពូលវៀតណាម​លោក​ Nguyen Hoa Binh បានជួបធ្វើការជាមួយ​ប្រធាន​មហាអយ្យការ អមតុលាការកំពូល​ចិន លោក Cao Jianming ។  លោក Cao Jianming​ បានវាយតំលៃខ្ពស់ចំពោះ​កិច្ចសហ​ប្រតិបត្តិការរបស់មហាអយ្យការ ​អមតុលាការកំពូលនៃប្រទេសទាំងពីរចាប់​ពីឆ្នាំ ២០១២មក។ ប្រធានមហាអយ្យការ អមតុលាការកំពូលចិនបានស្នើថា៖ ត្រូវ​បង្កើនកិច្ចសហប្រិតបត្តិការប្រកប​ដោយប្រសិទ្ធិភាព រួមចំណែកជំរុញទំនាក់​ទំនង​សហប្រតិបត្តិការយុទ្ធសាស្ត្រ​លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។  រីឯ ប្រធាន​មហា​អយ្យការ អមតុលាការ​កំពូលវៀតណាម លោកNguyen Hoa Binh បានលើកច្បាស់​ថា៖ ភាគីទាំងពីរ​ត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិ​បត្តិការ​ក្នុងវិស័យបណ្ដុះបណ្ដាល និងបំប៉ន់កម្មាភិបាល​…ជាដើម ដើម្បីធ្វើសុក្រិត​យន្តការសហ​ប្រតិ​បត្តិការរវាងភាគីទាំងពីរ៕

តាម VOV5 -  វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ