09/10/2016 15:10 GMT+7 Email Print Like 0

ប្រធានមជ្ឈឹមរណសិរ្យមាតុភូមិលោក Nguyen Thien Nhan ជួបសន្ទនាជាមួយជនរួមជាតិចាម


ប្រធានមជ្ឈឹមរណសិរ្យមាតុភូមិលោក Nguyen Thien Nhan ជួបសន្ទនាជាមួយជនរួមជាតិចាម

នាយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម  លោក​ Nguyen​ Thien Nhan មានជំនួបសន្ទនាជាមួយកម្មាភិបាល ប្រជាជន នៅឃុំ Phuoc Thai និង Phuoc Huu ស្រុក Ninh Phuoc ខេត្ត Ninh Thuan។ បន្ទាប់ពីពេលបានស្ដាប់គោលបំណង​ របស់ប្រជាជនជាជនជាតិភាគតិច ជាពិសេសគឺជនរួមជាតិជាជនជាតិចាមនៅក្នុងតំបន់។ លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំ​ពោះ​ចលនាសិក្សារៀនសូត្រ លើកទឹកចិត្ត​អ្នកប្រាជ្ញ​នៅក្នុងតំបន់ជនរួមជាតិជាជនជាតិចាម។ លោកក៏បានស្នើអោយខេត្ត Ninh Thuan ត្រូវបន្ត​យកចិត្តទុកដាក់ដល់គោលនយោបាយអភិរក្ស អភិវឌ្ឍន៍ភាសា​ បេតិកភ័ណ្ឌវប្បធម៌របស់​បណ្ដាជនជាតិ ដែលក្នុងនោះមានជនជាតិចាម៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ