09/11/2015 09:24 GMT+7 Email Print Like 0

ប្រធានព្រឹទ្ធសភា ប៊ែលហ្សិកបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច ជាផ្លូវការនៅវៀតណាម


ប្រធានព្រឹទ្ធសភា ប៊ែលហ្សិកបញ្ចប់ប្រកបដោយជោគជ័យដំណើរ
ទស្សនកិច្ច ជាផ្លូវការនៅវៀតណាម

នាថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ​២០១៥​ ប្រធានព្រឹទ្ធ​សភា ប៊ែលហ្សិក លោកស្រី Christine Defraigne បាន​អញ្ជើញ​ចាក​ចេញ​ពីទី​ក្រុងហូជីមិញ បញ្ចប់​ប្រកប​ដោយ​ជោគជ័យ ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ នៅវៀតណាម​ចាប់ពីថ្ងៃទី​១ ដល់​ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ​២០១៥។ ក្នុងរយៈ​ពេលស្នាក់នៅវៀតណាម លោក ស្រី Christine Defraigne បានជួបពិភាក្សា​​ជា​មួយ​ប្រធាន​រដ្ឋសភា​វៀត​ណាម លោក Nguyen Sinh Hung  ជួបសម្តែងការគួរសម​នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung និង​ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ។ លោកស្រី Christine Defraigne ក៏មាន​ជំនួប​ធ្វើការ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ផែន​ការ និងវិនិយោគវៀតណាម លោក Bui Quang Vinh និងរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះ​បណ្តាល​ Pham Vu Luan ផងដែរ។ នៅបណ្តាជំនួប​នេះ ភាគីទាំង​ពីរបានវាយតម្លៃខ្ពស់​និង​ស្រុះ​ចិត្ត​គំនិត​គ្នា​ក្នុង​ការ​ជម្រុញ​កិច្ចសហប្រតិបត្តិ ការរវាងសភានៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាជាឯក​ឆ័ន្ទ​នូវ ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាពលើវិស័យ​អាទិភាពដូចជាភស្តុភារ បច្ចេក​វិទ្យាខ្ពស់ កំណើនបៃតង ឬ​បណ្តុះ​បណ្តាល​វិជាជីវៈ​ជាដើម៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ