18/06/2017 10:08 GMT+7 Email Print Like 0

ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋហៃទីចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម


 ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋហៃទីចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៧ គណៈប្រតិភូជាន់​ខ្ពស់ព្រឹទ្ធសភានៃសាធារណរដ្ឋហៃទី ដែលដឹកនាំដោយលោក Youri Latortueប្រធានព្រឹទ្ធសភា ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​វៀត​ណាម។ ដំណើរ​ទស្សនកិច្ចនេះ ប្រព្រឹត្តិទៅ​ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២២ ខែមិថុនា តាម​សេចក្ដី​​អញ្ជើញ​របស់​ប្រធាន​រដ្ឋ​សភាវៀត​ណាម​លោក​ស្រី​ Nguyen Thi Kim Ngan។ នេះគឺជាលើកដំបូង ដែលព្រឹទ្ធ​សភា​នៃសាធារណរដ្ឋ​ហៃទី​ចាត់​បញ្ជូន​គណៈ​ប្រតិភូ​ជាន់​​ខ្ពស់​មកបំពេញទស្សនកិច្ច នៅវៀតណាម ហើយ​នេះជា​សកម្មភាព​​ផ្លាស់ប្ដូរ គណៈ​ប្រតិភូទ្វេភា​គី​លើក​ដំបូង​រវាង​ស្ថាប័ន​​នីតិបញ្ញត្តិ​នៃប្រទេស​ទាំងពីរ សំដៅបង្កើត ជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និង​ជួប​ប្រា​​ស្រ័យ​ជាមួយ​​រដ្ឋសភាវៀត​ណាម៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ