18/12/2015 09:19 GMT+7 Email Print Like 0

ប្រធានព្រឹទ្ធសភាកម្ពុជាបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម


ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ទទួលជួបសន្ទនា
ជាមួយសម្តេច សាយឈុំ

នាថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៥ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ប្រធានព្រឹទ្ធសភាសម្តេចសាយ ឈុំ បានអញ្ជើញ​ចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកប​ដោយ​ជោគ​ជ័យ​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅវៀ​ត​ណាម​។​ ក្នុង ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនេះ សម្តេចសាយ ឈុំបានអញ្ជើញជួបសន្ទនា ជាមួយ​ប្រធានរដ្ឋ Truong Tan Sang ជួបសម្តែងការគួរសម​នាយករដ្ឋមន្ត្រី Nguyen Tan Dung និងជួប​សំណេះ​សំណាល​ជាមួយ​អនុ​ប្រធាន​រដ្ឋស​ភានិងជា ប្រធាន​ក្រុមសមាជិកសភាមិត្តភាពវៀតណាម កម្ពុជាលោក Huynh Ngoc Son ផងដែរ។ នៅ​ក្នុងជំនួបទាំងអស់នេះ ភាគីទាំងពីរបានឯកភាពនូវខ្លឹមសារសំខាន់ ៗមួយ​ចំនួន ស្តីពី​កិច្ច​សហប្រតិបត្តិ​ការលើ​គ្រប់វិស័យ រវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ភាគីទាំង​ពីរ​បាន​ព្រម​ព្រៀង​លើការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​ជា​ប្រចាំ សហប្រ​តិបត្តិការបណ្តុះបណ្តាលធនធាន​មនុស្ស និងគាំទ្រគ្នាទៅវិញទៅមកលើបណ្តា វេទិការ​អន្តរជាតិ និងតំបន់ក្នុងនោះមានសហភាពអន្តរសភាអាស៊ីអាគ្នេយ៍ និង​សហភាពអន្តរសភាពិភពលោក។ ភាគីទាំងពី​រ ក៏បានឯកភាពបង្កើនកិច្ចសហប្រតិ​បត្តិការ ចែករំលែក​ទស្សនៈ​និង​ពិគ្រោះយោបល់​ទៅវិញ​ទៅមក​អំពី​រាល់​បញ្ហា ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ